24/02/2018 12:16 GMT+7 Email Print Like 0

ទិវាកំណាព្យវៀតណាមលើកទី១៦មានចំណុចថ្មីជាច្រើន


 ទិដ្ឋភាពទិវាកំណាព្យវៀតណាមនាឆ្នាំ២០១៧

ទិវាកំណាព្យវៀតណាមលើក ទី១៦​ឆ្នាំ​ នឹងបានប្រព្រឹត្តទៅក្នុងរយៈពេល​៤ថ្ងៃ គឺថ្ងៃទី២៧និង​២៨ ខែកុម្ភៈនិង​ថ្ងៃទី១ ទី​២ខែមិនា ក្រោមប្រធានបទ ​“អក្សរសាស្ត្ររួម ​ដំណើរជាមួយ​ប្រទេសជាតិ”។ ទិវាកំណាព្យ​ឆ្នាំនេះនឹង​ពោរពេញ​ទៅដោយ​ចំណុចថ្មី និង សក​ម្មភាពដ៏សម្បូរបែប​។
 
ឆ្នាំនេះក៏ជាឆ្នាំដំបូង ​ដែលសមាគមអ្នកនិពន្ធហាណូយនិងសមាគម​អ្នកនិពន្ធវៀត​ណាម រួមសហការ រៀបចំ​កម្មវិធី​កំណាព្យពីរ​ប្រភេទ គឺកំណាព្យប្រពៃណីនិង​កំណាព្យយុវវ័យ។ ជា​ពិសេស ទិវាកំណាព្យឆ្នាំ​នេះនឹងមាន​វត្តមាន​​កវីល្បីឈ្មោះ​​មកពីសមាគមកវីជប៉ុន​ គេ នឹងជួប​ប្រាស្រ័យជាមួយមហាជនស្រឡាញ់កំ​ណាព្យវៀត​ណាម។ ក្រៅពី​នោះ នៅមាន ការចូលរួមរបស់​ក្លឹបកំណាព្យចំនួន៦០ ជាមួយសកម្មភា​ពស្មូត្រនិងឧទ្ទេស​នាម​អំពី កំណាព្យ​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ