29/11/2018 09:34 GMT+7 Email Print Like 0

ទិវាកាហ្វេវៀតណាម- វេទិកាអភិវឌ្ឍន៍កាហ្វេដោយចីរភាព


 ចំការដើមកាហ្វេមួយនៅខេត្ត Dak Nong

 ទិវាកាហ្វេ​វៀតណាមលើកទី២ ក្រោមប្រធានបទ «អភិវឌ្ឍន៍កាហ្វេវៀតណាម តាមទិសប្រកបដោយចីរភាព» នឹងប្រព្រឹត្ត​ទៅនៅទីរួមខេត្ត Gia Nghia ខេត្ត Dak Nong ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
 
ព្រឹត្តិការណ៍​នេះរួមមានសកម្មភាពជាច្រើនសំដៅផ្សព្វផ្សាយពាណិជ្ជសញ្ញា ផលិតផល និងលើក​កំពស់​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យកាហ្វេដូចជា ​បរិយាកាសតាំងបង្ហាញ ការ​ឧទ្ទេស​នាម​ផលិត​ផល​កាហ្វេដែល​មាន​គុណភាព​ខ្ពស់​ មកពីតំបន់ដាំដុះកាហ្វេដ៏ល្បីឈ្មោះនៅទូ​ទាំងប្រទេសជាដើម​។

នាថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅខេត្ត Dak Nong  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong  និងជា​ប្រធាន​គណៈរៀបចំទិវាកាហ្វេវៀត ណាមលើកទី២ លោក Truong Thanh Tung បានឲ្យដឹងថា៖ « ទិវាកាហ្វេវៀត​ណាម លើកទី២ត្រូវបានរៀបចំឡើ​ងនៅខេត្ត Dak Nong  ហើយ​នេះគឺជា​ឱកាសល្អ​សំរាប់​ខេត្ត​បន្ត​ឧទ្ទេស​នាម​អំពីមនុស្ស លក្ខណៈធម្ម ជាតិ និងសក្តានុភាពដែលមានប្រៀងខ្លាំង និងយន្តការ​គោល​នយោបាយ​អនុ​គ្រោះសំរាប់​ តំបន់មូលដ្ឋាន អង្គការ បុគ្គល និងសហគ្រាសនា​នានៅទូទាំងប្រទេសវៀត​ណាម។ ក្នុង​ឱកាស​នេះ​ ខេត្ត  Dak Nong  បានត្រៀមខ្លួនជាស្រេច ក៏ដូចជា បង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនមកសហការ និង​វិនិយោគ​ផលិតកម្ម ដើម្បីសាងសង់ខ្សែសង្វាក់ផ្គត់ផ្គង់តម្លៃសំរាប់​យដើមឈើគ្រប់ប្រភេទ ​និង កសិផល​ជាស្នូល​របស់​ខេត្ត Dak Nong  និយាយរួម និងដើមកាហ្វេនិយាយ​ដោយឡែក​ផង​ដែរ»៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ