26/08/2015 09:43 GMT+7 Email Print Like 0

ទាក់ទាញអង្គភាពអាជីវកម្មវិនិយោគក្នុងវិស័យកសិកម្មនិងកសាងជនបទថ្មី


បក្សនិងរដ្ឋវៀតណាមកំពុងសកម្មអំពាវនាវឲ្យអង្គភាពអាជីវកម្មវិនិយោគក្នុងកសិកម្មនិងកសាងជនបទ

សិក្ខាសាលា​ក្រោមប្រធាន​បទ “តួនាទី​របស់អង្គភាព​អាជីវកម្ម​ក្នុងកា​រវិនិយោគ​កសិកម្ម និង​កសាងជនបទ​ថ្មី” បាន​ប្រព្រឹត្ត​ទៅ នាព្រឹកថ្ងៃ​ទី២៥ខេសីហាឆ្នាំ២០១៥ នៅ​ទីក្រុង​ហូជីមិញ ភាគ​ខាង​ត្បូង​វៀត​ណាម​។ បណ្ដា​តំណាង​​បាន​ចាត់​ទុក​ថា រដ្ឋចាំ​បាច់​ត្រូវ​វិនិយោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​ជំរុញ​ការ​ជួញ​ដូរ​ពាណិជ្ជ​កម្ម​និង អភិវឌ្ឍន៍​ផលិត​កម្ម​ កសិកម្ម។ ក្នុងនោះ ត្រូវ​កសាង​រូបសណ្ឋាន​ផលិតកម្ម​ប្រមូល​ផ្ដុំខ្នាតធំ ដែល​នាំ​វិទ្យា​សាស្ត្រ​​បច្ចេក​វិទ្យាខ្ពស់ ក្នុងផលិតកម្មសំដៅបង្កើត ផលិត​ផលថ្មី​ដែល​មាន​កម្លាំង​ប្រកួត​ប្រជែង​លើ​ទីផ្សារ​។ លោក Ho Xuan Hung ប្រធាន​សមាគមន៍​កសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម​បានថ្លែង​ថា៖

“បក្សនិងរដ្ឋកំពុង​ផ្ដោតសំខាន់​លើគោលន​យោបាយ​នានា ដើម្បីទាក់​ទាញ​អង្គភាព​អាជីវកម្ម​ចូលរួម​ជាច្រើន​ថែម​ទៀត​ក្នុង​កសិកម្ម។ ចង់​ឲ្យ​អង្គភាព​​អាជីវកម្ម​​វិនិយោគ​​ក្នុង​វិស័យនេះ គឺយើង​ត្រូវ​ដោះ​ស្រាយ​បាន​របង​ទាំង​ឡាយ​ ជា​ពិសេស​គឺរបង រដ្ឋ​បាល​ឬការ​កំណត់​ដែលមិន​នាំមក​នូវ ផលប្រយោជន៍​សំរាប់​អង្គភាព​អាជីវកម្ម​ឡ​នោះ​។ បើសិន​ជា​យើង​ដោះស្រាយ​បានបញ្ហា​ទាំង​នេះ ខ្ញុំ​ជឿជា​ក់​ថា​អង្គ​ភាព​អាជីវកម្ម ​នឹង​ត្រឡប់​មក​វិស័យក​សិកម្ម​ឡើង​វិញ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ