25/06/2018 10:12 GMT+7 Email Print Like 0

ទស្សនីយភាពភូមិកំណើតអ៊ុំនៅស្រុកណាមដាន (Nam Dan)

ស្រុក​ណាម​ដាន (Nam Dan) ​បាន​ចាត់​​ទុក​ជា​​ដែន​ដី​ “ដែន​ពិសិដ្ឋ​កំណើត​វិរបុរស​​” ដោយ​មាន​រម្មណីយ​ដ្ឋាន​ កេរដំណែល​ប្រវត្តិសាស្រ្ត​ជាច្រើន​ ហើយ​​ពិសេស​ជា​​ភូមិ​កំណើត​​របស់​លោក​ប្រធាន​ហូជីមិញ​​ អគ្គមគ្គុទេសន៍​ជា​ទី​គោរព​នៃ​ប្រជាជនវៀតណាម​។​

ចម្ងាយពី​ទីក្រុង​វិញ (Vinh) ប្រហែល​១៥គីឡូម៉ែត្រ​​ មណ្ឌល​កេរដំណែល​ជាតិ​ពិសេស ឃុំ​​គីម​ឡៀន (Kim Lien) ​​រួម​មាន​​បី​មណ្ឌល​សំខាន់​៖ ភូមិ​សែន​ (Sen) - ភូមិ​កំណើត​​ជីដូន​ជីតា​ខាង​​ឪពុក ​របស់​លោក​ប្រធាន​ហូជីមិញ ភូមិ​ហ្វាង​ទ្រូ (Hoang Tru) -  ភូមិកំណើត​ខាង​ជីដូនជីតា​ខាង​ម្តាយ ​របស់​លោក​ប្រធាន​ហូជីមិញ​នៅ​ឃុំ​គីមឡៀន​ (Kim Lien) និង​វាំង​ផ្នូរ​​លោកយាយ​ហ្វាង​ធី​ឡន​ (Hoang Thi Loan) អ្នក​ម្តាយ​របស់​អ៊ុំបាន​​តម្កល់​នៅ​លើ​ភ្នំ​ដុ​ង​ត្រាញ (Dong Tranh) ​​ឃុំ​ណាម​យ៉ាង (Nam Giang) ​ស្រុក​ណាម​ដាន (Nam Dan)។​​
 

ជា​ខេត្ត​មួយ​មាន​ផ្ទៃដី​​ធំបំផុត​​វៀតណាម​ ង៉ែ​អាន (Nghe An) ​មាន​រម្មណីយដ្ឋាន​ទេសចរណ៍​ទាក់​ទាញ​និង​សម្បូរ​បែប​ តាំងពីទេសចរណ៍​សមុទ្រ​ ព្រៃ​ សម្រាក​លំហែ​កាយ​ ទេសចរណ៍​ស្វែង​យល់​នូវ​កេរដណែល​ប្រវត្តិសាស្រ្ត​។ល។

ក្នុង​ទិដ្ឋភាព​​ដ៏ស្រស់​ស្អាត​​​នៃ​តំបន់​ជនបទ​មួយ នៅ​ភូមិភាគ​កណ្តាល​​​​វៀតណាម​ ភ្ញៀវ​ទេសចរណ៍​នឹង​បាន​ស្វែង​យល់អំ​​ពី​បរិយាកាស​​​រស់​នៅ​ វត្ថុ​អនុស្សាវរីយ៍​ដែល​​ផ្សារភ្ជាប់​នឹងវ័យ​កុមារ​​របស់​អ៊ុំ​ហូ​ មហា​បុរស​​វប្បធម៌ល្បី​ពិភពលោក​ (Celebrity world culture)។ រូបថត​សម័យ​​​ដើម​​ដិត​ជាប់​នឹងវ័យ​​កុមារ​​របស់​លោក​អ៊ុំ​ដូច​​ជា​៖​ ដើម​ជ្រៃ​ អណ្តូងទឹក​​ បូជនីយដ្ឋាន​ត្រកូល​ង្វៀន​ស៊ីញ​ (Nguyen Sinh) ហើយ​​ពិសេស​បំផុត​គឺ​ផ្ទះ​ស្បូវ​​របស់​លោកតា​ង្វៀន​ស៊ីញ​​សាក់​ (Nguyen Sinh Sac) - ឪពុក​របស់​អ៊ុំ​ហូ​ ជាដើម​កំណើត​​នៃ​ស្មារតី​ស្រឡាញ់​ជាតិ​ ឆន្ទៈធំធេង​របស់​វិរបុរស​ជន​ជាតិ​។​


 ភ្ញៀវទេសចរណ៍​ទស្សនា​ភូមិកំណើតជីដូនជីតា​របស់​លោក​ប្រធាន​ហូជីមិញ​នៅ​ឃុំ​គីម​ឡៀន​ (Kim Lien)
ស្រុក​ណាម​ដាន (Nam Dan)​។​


 ផ្ទះ​តូចបី​ល្វែង​សាមញ្ញជា​កន្លែង​ពន្លឺ​​សំឡេង​យំ​ចាប់​កំណើត ​នៃ​លោក​ប្រធាន​ហូជីមិញ​នៅ​ភូមិ​ហ្វាង​ទ្រូ​
(Hoang Tru) ជា​ភូមិកំណើត​ខាង​ម្តាយ​របស់​អ៊ុំ​។


 វត្ថុអនុស្សាវរីយ៍​ប្រវត្តិសាស្រ្ត​ផ្សារភ្ជាប់​នឹង​យុវវ័យ ​របស់​លោក​ប្រធាន​ហូជីមិញ​ សាច់​ញាតិ ​
បាន​រក្សា​នៅ​នឹង​មណ្ឌល​កេរ​ដំណែល​ជាតិ​ពិសេស​ភូមិគីម​ឡៀន (Kim Lien)​។​


 មណ្ឌល​កេរដំណែល​វប្បធម៌​ភូមិគីម​ឡៀន​ (Kim Lien) សព្វថ្ងៃ​ជា​ទីកន្លែងទេសចរណ៍​ទាក់ទាញចិត្ត​​ វិសេស ​
រៀង​រាល់​ថ្ងៃ​ទាក់ទាញ​មនុស្ស​រាប់​ពាន់​នាក់​អញ្ជើញ​មក​ទស្សនា។ នេះជាទីកន្លែង​ដែល​នរណាម្នាក់ ​ដែលមាន​
ពេល​មកដល់ស្រុក​ណាម​ដាន​ (Nam Da) សុទ្ធតែ​អញ្ជើញមកគោរព​សម្តែង​ពី​ទឹក​ចិត្តដឹង​គុណ​ចំពោះ​អ៊ុំហូ។.


 
ផ្លូវ​ឡើង​ទៅ​កាន់​ផ្នូរ​លោកយាយ​ហ្វាងធី​ឡន​ (Hoang Thi Loan) ម្តាយ​​អ៊ុំហូ​។ ពី​ជើង​ភ្នំ​ភ្ញៀវទេសចរណ៍​នឹង​ធ្វើ​ដំណើរ​​
តាម​ដង​ផ្លូវ ​​ដែល​មាន​២៦៩​កាំ​ជណ្តើរ​បត់បែន​​ក្បែរ​​ព្រៃរបោះ​ដ៏ស្រស់​ស្អាត ឡើងទៅ​នៅ​​លើ​ភ្នំ​ដុងត្រាញ​
(Dong Tranh) ​ឃុំ​ណាម​យ៉ាង​ (Nam Giang) ស្រុក​ណាដាន (Nam Dan)​។


 ទីសក្ការបូជាស្តេច​​ម៉ាយ​ហាក់ដេ (Mai Hac De) នៅ​ស្រុក​​ណាម​ដាន​ (Nam Dan) ជា​កេរដំណែល​ថ្នាក់​ជាតិ​
នៅ​ឆ្នាំ​១៩៩៦។


 រូប​ចម្លាក់​ ក្បាច់ក្បូរ​ ​ខាង​ក្នុង​ទីសក្ការបូជា​ហ្វាញ​សើន​ (Hoanh Son) ចាត់ទុក​ជា​ភាព​ប្រណិត​ស្អាត
បំផុត​​នៅ​វៀតណាម​។​


 មក​ដល់ស្រុក​​ណាម​ដាន (Nam Dan) ​ភ្ញៀវទេសចរណ៍​​នឹង​បាន​ស្តាប់​នូវ​ទំនុក​​ចម្រៀង​​​វី​ យឹម (Vi Giam)
​ពីរោះ​រណ្តំ​។​


 ស្រុក​ណាម​ដាន (Nam Dan) ​មាន​មុខ​ម្ហូប​​បាន​ក្លាយ​ជា​ពាណិជ្ជសញ្ញា​​ម្ហូប​អាហារ​ដូចជា៖ សៀង​ណាម​ដាន​​
បាញ់​ដុប​សាណាម​ (Sa Nam) ។ល។​


 
ទំនុក​​ជីវិត​ពលករ​​រីក​រាយ ​នៅ​តំបន់​ដីខ្យល់ស្ងួត​​​ស្រុក​​ណាម​ដាន​ (Nam Dan)។​

 ដង​កំណាត់​ព្រែក​ឡាម​ (Lam) រណ្តំចិត្ត​​ក្រោម​ស្ពាន​ស្រុក​ណាមដាន (Nam Dan)​។​

មណ្ឌល​កេរដំណែល​អនុស្សាវរីយ៍​អ្នក​សេ្នហាជាតិ​ផាន​ប៊ូយ​ចូវ​ (Phan Boi Chau) (១៨៦៧ - ១៩៤០) អ្នក​បង្កើត​​ក្រុម​យី​តឹន​​ (Duy Tan) ជំរុញ​ចលនាស្នេហាជាតិ​នៅ​ទីរួម​ស្រុក​ណាម​ដាន​ ស្រុក​ណាម​ដាន (Nam Dan)​។ បានបែង​ចែកជា​ពី​រមណ្ឌល​ មណ្ឌល​រំលឹកអនុស្សាវរីយ៍​តាំងបង្ហាញ​វត្ថុ អនុស្សាវរីយ៍ ​ដែលពាក់ព័ន្ធ​នឹង​ខេត្ត​ឆ្នាំ​ផុស​ផុល ​​ធ្វើបដិវត្ត​របស់​លោក​។​

ស្រុក​ណាម​ដាន​ (Nam Dan) សព្វថ្ងៃ​មាន​មណ្ឌលកេរដំណែល​ជាតិ​ពិសេស​បី​៖ មណ្ឌល​កេរដំណែល​ប្រវត្តិសាស្រ្ត​ភូមិ​គីម​ឡៀន​ (Kim Lien) មណ្ឌល​កេរដំណែល​អនុស្សាវរីយ​ផាន​ប៊ូយ​ចូវ​ (Phan Boi Chau) និង​ទីសក្ការបូជា​ហ្វាង​សើន​ (Hoanh Son)។

បើ​ទៅទស្សនា​ឃុំ​ខាញ់​សើន​ (Khanh Son) ភ្ញៀវទេសចរណ៍​បាន​គយគន់​សម្រស់​ស្អាត​​នៃ​ទីសក្ការបូជា​ហ្វាញ​សើន​ (Hoanh Son) ​ដែលជាសំណង់​ស្ថាបត្យកម្ម​ប្រវត្តិសាស្រ្ត​​ទ្រង់ទ្រាយ​ធំបំផុត​ភាគ​ខាង​កណ្តាល​វៀតណាម​។ បាន​ទទួល​ស្គាល់​ជា​កេរដំណែល​​ជាតិ​ពិសេស​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១៧។ ទីសក្ការបូជា​ហ្វាង​សើន​​ (Hoanh Son) បាន​កសាង​​នៅ​ឆ្នាំ​១៧៦៣ សម្រាប់គោរព​បូជាអ្វីយមិញ​យឿង​លី​ញ៉ឹ​ត​ក្វាង​ (Uy Minh Vuong Ly Nhat Quang) អ្នក​មាន​សគុណកសាង​ការពារ​នៅ​តំបន់​ដី​ខេត្ត​​ង៉ែ​អាន​។ ជាមួយ​ស្ថាបត្យកម្ម​​ស្កឹម​ស្កៃ​រួម​មាន​ ប្រាំបី​ផ្ទោង​​ ប្រាំពីរ​ល្វែង​ និង​៣២សសរ​ដើម​ច្រេស​ ទីសក្ការបូជា​នៅ​ល្បី​ឈ្មោះ​ដោយ​មាន​រូបចម្លាក់​ ក្បាច់​នៅ​លើ​ឈើ​​ប្រណិត​ៗ ​ពោលគឺ​ស្អាតបំផុត​វៀតណាម​។​
 
ជាមួយ​ភ្ញៀវទេសចរណ៍​ចូល​ចិត្ត​ទេសចរ​វប្បធម៌​ ភូមិ​បុរាណ​ខាញ់​សើន​ (Khanh Son) ជា​អាសយដ្ឋានគប្បី​​ធ្វើ​ដំណើរ​មក​ទី​នេះ​ម្តង​​។ សព្វថ្ងៃ​ប្រជា​ជននៅទី​នេះ ​នៅ​តែរក្សា​ផ្ទះ​បុរាណ​បានជាង​២០០​ខ្នង​ ពោរពេញ​ដោយ​លក្ខណៈ​សាមញ្ញ​ វប្បធម៌​ របស់​​ខេត្ត​​​ង៉ែ​អាន (Nghe An)​។ ភ្ញៀវទេសចរណ៍​នឹង​បាន​សម្រប​ខ្លួន​ក្រោម​បរិយាកាស​រស់​នៅ​សុខសាន្ត​ បានពិសា​ម្ហូប​អាហារ​​ដែល​ក្លាយជា​ពាណិជ្ជសញ្ញា​នៃ​ដែន​ដី​ណាម​ដាន​ (Nam Dan) ដូចជា៖ សៀង​ បាញ់​ដុប​។ល។ មិនតែប៉ុណ្ណោះ​ ស្រុក​ណាម​ដាន (Nam Dan) ​នៅ​បាន​ចាត់ទុក​ជាដើម​កំណើត​​នៃទំនុក​​ចម្រៀង​​វីយឹម (Vi Giam) ​ដូចនេះ​មិនពិបាកនឹង​រកស្តាប់​នូវ​ទំនុក​ចម្រៀង​​ប្រជាប្រិយ​វីយឹម​ ដ៏​រណ្តំចិត្តលន្លង់​លន្លោច​ ឆ្លង​តាម​សំនៀង​ពីរោះ​របស់ប្រជាជន​នៅទី​នេះ​។ ស្ថិត​នៅ​តំបន់​ដី​ភូមិ​​ភាគ​កណ្តាល​វៀតណាម​ ខេត្ត​ងែ​អាន​ (Nghe An) តែង​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ ដោយសារមាន​រូបភាព​ទេសចរណ៍​​សម្បូរ​បែប​ ជាប់ចិត្ត​ ក្នុង​នោះ​ស្រុក​ណាម​ដាន ពិត​ជា​បន្សល់ទុក​ក្នុង​ចិត្ត​ភ្ញៀវទេសចរណ៍ ​នៅ​ចំណាប់​អារម្មណ៍​ពិបាក​នឹង​បំភ្លេច​នូវ​​ជន​បទ​មួយ​​ក្រៀម​ក្រោះ​ ប៉ុន្តែ​មនុស្ស​ពោរពេញទៅ​ដោយ​ភាព​កក់​ក្តៅ​​​៕

អត្ថបទនិង​រូបថត៖ វៀតគឿង​
 


បណ្តាអត្ថបទបានផ្សាយ