01/02/2017 09:32 GMT+7 Email Print Like 0

ទស្សនាព័ត៌មាននិទាឃរដូវឆ្នាំរកានព្វស័ក២០១៧

សារលិខិតដើមឆ្នាំរបស់បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបរិយា​កាសទទួលនិទាឃរដូវប្រកបដោយសប្បាយរីករាយ សុភមង្គលរបស់ប្រជាជនលើ​ទូទាំងប្រទេសនិងជនវៀតណាមនៅឯបរទេសត្រូវបានចុះផ្សាយជាច្រើននៅលើ​កាសែតបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរកានព្វស័ក២០១៧។ ស្ដីអំពីទំនៀបទំលាបបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់​ប្រជាជាតិវៀតណាម ស្ថានភាពប្រទេសជាតិនៅលើគ្រប់វិស័យក៏បានផ្សព្វផ្សាយគ្រប់គ្រាន់ដែរ។


ទស្សនាព័ត៌មាននិទាឃរដូវឆ្នាំរកានព្វស័ក២០១៧

បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ប្តេជ្ញាចិត្តកសាងបក្សប្រកបដោយស្អាតស្អំ រឹងមាំ ដើម្បី បិដឹកនាំប្រទេសជាតិជំរុញខ្លាំងបុព្វហេតុផ្លាស់ប្តូរថ្មី ធ្វើ​សមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍ចីរភាព។ នេះជា​សារ​លិខិតរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ចំពោះប្រជាជន ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយក
ព័ត៌មាន​​​កាសែត Nhan Dan ( កាសែតប្រជាជន) ក្នុងឱកាសចូលនិទាឃរដូវ២០១៧។ អគ្គលេ​ខា​បក្ស ​លោក​ Nguyen​ Phu Trong បានសង្កត់ធ្ងន់ថា៖ ប្រការគួរអោយចាប់អារម្មណ៍​ខ្លាំងក្លាក្នុង ឆ្នាំ២០១៦នោះ គឺការរៀប​ចំ​មហា​​សន្និបាតបក្ស លើកទី ១២និងជ្រើសតាំងបានបណ្ដាដំណែងដឹកនាំរដ្ឋ បន្ទាប់ពីមហាសន្និបាតបក្ស។

តាមអគ្គលេខាបក្ស លោក Nguyen Phu Trong ថា៖ប្រជាជនទាំងមូលបានសប្បាយរីករាយ ជឿជាក់ទៅលើការ​ដឹក​នាំរបស់បក្ស ក្បាលម៉ាស៊ីនរដ្ឋ ក្នុងអាណត្តិថ្មី។ គ្មានពេលណាទាំងអស់ដែលវៀត​ណាម​មានកិត្យានុភាព​ និង​ឋានៈ​នៅលើឆាកអន្តរជាតិដូចនាបច្ចុប្បន្ន។

ទស្សនាព័ត៌មាននិទាឃរដូវឆ្នាំរកានព្វស័ក២០១៧

ក្នុងពេលជាមួយគ្នានោះ ឆ្លើយសម្ភាសន៍កាសែត Sai Gon Giai Phong ( Sai Gon រំដោះ) ក្នុងឱកាសចូលឆ្នាំថ្មី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​អោយដឹងថា៖ឆ្នាំ ២០១៧ វៀតណាមបន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតឡើងការផ្លាស់ប្តូរថ្មីច្បាស់លាស់ អនុវត្តយុទ្ធសាស្ត្រលោតផ្លោះចំនួន ៣ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ តភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន លើកកំពស់ទិន្ន​ផល គុណភាព​ ប្រសិទ្ធភាព​ និង​កម្លាំងប្រកួតប្រជែង ជំរុញកំណើននិងធានាសុខុមាលភាពសង្គម។ ភារកិច្ចសំខាន់មួយទៀតដែលបានប្រធានរដ្ឋ លោក Tran Dai Quang លើកច្បាស់នោះគឺរក្សាឯករាជ្យ អធិបតេយ្យភាព បូរភាពដែនដី លើកកំពស់សកម្មភាពទំនាក់ទំនងបរទេស ធ្វើសមាហរណកម្មអន្តរជាតិ បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិ។

មុនពេលចូលឆ្នាំថ្មី ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៌មានកាសែត Tuoi Tre នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក​ Nguyen​ Xuan Phuc បានសង្កត់ធ្ងន់ថា៖ ​បញ្ហា​ចាប់​ផ្តើមអាជីវកម្ម កសាងប្រព័ន្ធចាប់ផ្តើមអាជីវកម្ម​ នោះ​គឺ​របប​ គោល​នយោបាយ ​បរិយាកាសសេដ្ឋកិច្ច វប្បធម៌ សង្គម។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖រដ្ឋាភិបាលនឹងបន្តចេញផ្សាយគោលនយោបាយ កែលំអរបរិយា​កាសអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ និងឆ្ពោះទៅគោលដៅឆ្ នាំ​២០២០ វៀតណាមនឹងមានសហគ្រាសចំនួនមួយលាន។

បណ្ដាកាសែតនិទាឃរដូវឆ្នាំរកានព្វស័ក២០១៧បានមានបទសរសេរវិភាគជា​ច្រើនអំពីសមិទ្ធិផលសេដ្ឋកិច្ចសង្គម​កិច្ចឆ្នាំ២០១៦និងយថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមកិច្ចក្នុង ឆ្នាំ២០១៧។ បទសរសេរក្រោមចំណងជើងថា៖” ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតឡើងកម្លាំង​លោតផ្លោះថ្មី” របស់កាសែត Sai Gon Giai Phong បានអោយ​ដឹងថា៖ឆ្នាំ ​២០១៦ ​ផលិតផលសរុបក្នុងស្រុក ( GDP) របស់វៀតណាមទទួលបាន ៦,២១% ​ក្នុងសភាព​ការណ៍សេដ្ឋកិច្ចសកលនិងក្នុងប្រទេសនៅជួបឧបសគ្គជាច្រើននោះគឺកំរិតកំណើន​ខ្ពស់។ ឆ្នាំ២០១៦ ប្រការលេចធ្លោបំផុតគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាត្រូវបាន​គ្រប់គ្រងនៅកំរិតទាប (សន្ទស្សន៍ប្រើប្រាស់ CPI កើន​៤,៧៤​%​) ទាក់ទាញទុន​វិនិ​យោគ​ពីបរទេសទទួលបាន១៥ពាន់៨រយលានដុល្លារអាមេរិក។ ឆ្នាំ២០១៧ វៀតណាមបាន​ដាក់គោលដៅកំណើន GDP ៦,៧% CPI គឺ ៤% ទំហំពាណិជ្ជកម្មនាំចេញកើន៦-៧%។          ឆ្នាំ ២០១៧ជាលើកទី​ពីរ​ វៀតណាមទទួលរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋ​កិច្ច​អាស៊ី-ប៉ាស៊ីហ្វីក (APEC) ។ បណ្ដាកាសែតនិទាឃរដូវក៏បានប្រមូលផ្តុំអត្ថបទជា​ច្រើន​ដើម្បីស្តីអំពី​សប្ដាហ៍ជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក​ឆ្នាំ​ ២០១៧ (APEC 2017) នឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang នាខែវិច្ឆិកា ឆ្នាំ​២០១៧ ​ដោយមានព្រឹត្តិការណ៍ស្នូលគឺសន្និសីទកំពូល APEC។

ទំនៀមទំលាបទទួលបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាម ពិធីបុណ្យនិទាឃ​រដូវ បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីរបស់ជនវៀតណាមនៅក្នុងនិងក្រៅប្រទេស ត្រូវបានចុះផ្សាយជាច្រើន ក្នុងកាសែតនិទាឃរដូវ។           ក្នុងវិស័យ​កីឡា បណ្ដាកាសែតកីឡាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបានជូនព័ត៌មានជាច្រើនអំពីឆ្នាំជោគជ័យរបស់កីឡា​វៀត​ណាម។ លេចធ្លោបំផុតក្នុងឆ្នាំ២០១៦ គឺវៀតណាម​ដណ្ដើមបានមេដាយមាសដើមដំបូង នៅ Olympic និង
 Paralympic របស់កីឡាករ​បាញ់កាំភ្លើង Hoang Xuan Vinh និងកីឡាករលើកដំដែក Le Van Cong ។ កីឡាការិនី​ហែលទឹក Nguyen Thi Anh Vien ដណ្ដើមបានមេដាយមាសទ្វីបអាស៊ីលើកដំបូង។ ​ក្រុមបាល់ទាត់ Fusal និង U19 ដណ្ដើមបានសំបុត្រចូលរួម World Cup។

បណ្ដាកាសែតនិទាឃរដូវក៏បានចុះផ្សាយព័ត៌មាននិងអត្ថបទជាច្រើនស្ដីអំពីការយកចិត្តរបស់បក្ស រដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មី ចំពោះជនក្រីក្រ គ្រួសារគោលនយោបាយ និងអ្នកមានគុណូបការះចំពោះប្រទេសជាតិ​ យុទ្ធជន​នៅតំបន់ឆ្ងាយដាច់ស្រយាលកោះ​សមុទ្រ​និងស្ដីអំពីសេចក្ដីប្រាថ្នារបស់ប្រជាជនគ្រប់ស្រទាប់ក្នុងពេលនិទាឃ​រដូវមកដល់ម្តងៗ។          កាសែតនិទាឃរដូវ ឆ្នាំរកានព្វស័ក ២០១៧​មានខ្លឹមសារដ៏សម្បូរបែប ជា​​មុខម្ហូប​​ខាង​ស្មារតីដែលមិនអាចខ្វះបានសំរាប់ប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមក​ដល់ម្តងៗ​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ