11/11/2020 15:07 GMT+7 Email Print Like 0

ទប់ទល់ដោយម្ចាស់ការនឹងខ្យល់ព្យុះ Etau និង Vamco


ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Trinh Dinh Dung ធ្វើការបញ្ជាដឹកនាំនៅកិច្ចប្រជុំ។ (រូបថត៖ VGP) 
 

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យកងទ័ពការពារព្រំដែនសហការ យ៉ាងស្អិតរមួតជាមួយអគ្គនាយកដ្ឋានជលផល និងបណ្ដាខេត្ត ទីក្រុងដើម្បី គ្រប់គ្រងនាវា ទូកនៅទីចំណតឲ្យបានតឹងរឹង ពុំទុកឲ្យមនុស្សស្នាក់នៅលើ មធ្យោយបាយ ទ្រង់ចិញ្ចឹមត្រី នៅពេលខ្យល់ព្យុះ Etau បោកបក់មក។

ថ្លែងនៅក្នុងកិច្ចប្រជុំអំពីការទប់ទល់នឹងខ្យល់ព្យុះ Etau (លេខ១២) និង ខ្យល់ព្យុះ Vamco (លេខ១៣) នាព្រឹកថ្ងៃទី១០ វិច្ឆិកា នៅទីក្រុងហាណូយ លោក Trinh Dinh Dung ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម ប្រធាន គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការ ទប់ទល់គ្រោះមហន្តរាយធម្ម ជាតិ និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការទប់ទល់នឹងឧប្បត្តិ ហេតុដោយសារគ្រោះមន្តរាយធម្មជាតិនិងការស្វែងរកជួយសង្គ្រោះ បាន ស្នើឲ្យបណ្ដាក្រសួង ស្ថាប័ននិងមូលដ្ឋានដែលរងផលប៉ះពាល់បណ្ដាលមក ពីខ្យល់ព្យុះទាំងពីរនេះ បន្តអនុវត្តឲ្យបានល្អនូវបាវចនា “ការងារនៅហ្នឹង កន្លែងទាំង៤” ដើម្បីទប់ទល់ក៏ដូចជាជំនះពុះពារលើផលវិបាកដោយសារ គ្រោះមន្តរាយធម្មជាតិ។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យកងទ័ពការពារព្រំដែនសហការ យ៉ាងស្អិតរមួតជាមួយអគ្គនាយកដ្ឋានជលផល និងបណ្ដាខេត្ត ទីក្រុងដើម្បី គ្រប់គ្រងនាវា ទូកនៅទីចំណតឲ្យបានតឹងរឹង ពុំទុកឲ្យមនុស្សស្នាក់នៅលើ មធ្យោយបាយ ទ្រង់ចិញ្ចឹមត្រី នៅពេលខ្យល់ព្យុះ Etau បោកបក់មក។ ត្រៀមកម្លាំង មធ្យោបាយជួយសង្គ្រោះឲ្យបានស្រេចដើម្បីដោះស្រាយ ករណីអាក្រក់ដែលអាចកើតមានឡើង។ បណ្ដាអង្គភាពមានសមត្ថកិច្ចតាម ដានយ៉ាងដិតដល់ការវិវត្តន៍នៃខ្យល់ព្យុះ Vamco ដើម្បីផ្ដល់ព័ត៌មានឲ្យបាន ទាន់ពេលវេលាដល់ ម្ចាស់នាវា ទូក ដែលកំពុងធ្វើការនេសាទនៅសមុទ្រ។ បណ្ដាមូលដ្ឋានដែល រងផលប៉ះពាល់បណ្ដាលមកពីខ្យល់ព្យុះ បន្តត្រួត ពិនិត្យទីប្រជុំជននៅតាមមាត់ទន្លេ ជ្រោះ បឹង ដែលមានហានិភ័យកើតមាន ទឹកជំនន់ ការបាក់ស្រុតដី ព្រមទាំងរៀបចំការជម្លៀសប្រជាជនទៅកាន់ កន្លែងសុវត្ថិភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ