19/08/2021 08:41 GMT+7 Email Print Like 0

ទទួលស្គាល់ការរួមចំណែករបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra ចំពោះការអភិវឌ្ឍចីរភាពនៅវៀតណាម

នាព្រឹកថ្ងៃទី ១៧ ខែសីហានៅទីក្រុងហាណូយសហភាពមិត្តភាពបានរៀបចំពិធីប្រគល់មេដាយ “ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិនានា” ជូនចំពោះលោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។

ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga ប្រគល់មេដាយជូនលោក Kamal Malhotra


ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមមិត្តភាពបានអបអរសាទរលោក Kamal Malhotra ដែលបំពេញអាណត្តិការងារប្រកបដោយជោគជ័យនៅវៀតណាម។ ក្នុងរយៈពេល ៥ ឆ្នាំនៅវៀតណាមក្នុងនាមជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម រួមជាមួយស្ថាប័ននានានៃអង្គការសហប្រជាជាតិប្រចាំនៅវៀត ណាមលោក Kamal បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនវត្តមានរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់អង្គការសហប្រជាជាតិចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ ជាពិសេសនៅក្នុងបរិបទនៃការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ លោក Kamal Malhotra បានគាំទ្រ វៀតណាមតាមរយៈការចែករំលែកព័ត៌មាន បទពិសោធន៍ក៏ដូចជាយុទ្ធនាការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ -១៩ និងការផ្គត់ផ្គង់សំភារៈសុខាភិបាលដល់វៀតណាម។ រហូតមកដល់បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិគឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងធំបំផុតមួយដល់វៀតណាមតាមរយៈយន្តការ COVAX ដែលមានចំនួនជិត ១០ លានដូស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ