ទទួលសំណុំឯកសារនិងផែនទី៖ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ

ទទួលសំណុំឯកសារនិងផែនទី៖ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ
នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានប្រព្រឹត្តទៅពិធីទទួលនិងតាំងបង្ហាញឯកសារ ផែនទីចំនួន១៨០ ៖ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ ដោយក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាមប្រគល់ជូន។ នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានអោយដឹងថា៖ ឯកសារទាំងនេះជាផ្នែក១នៃបណ្ដាសំណុំឯកសារដែលវៀតណាមប្រមូលផ្តុំបាននៅក្នុងនិងក្រៅប្រទេស។ ឯកសារទាំងនេះមានតំលៃខាងគតិយុត្តិ និងប្រវត្តិសាស្ត្រខ្លាំងក្លា ក្នុងការអះអាងនិងបញ្ជាក់ថាវៀតណាមបានបង្កើតអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរ Hoang Sa, Truong Sa ពីយូរណាស់មកហើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម