19/07/2015 10:44 GMT+7 Email Print Like 0

ទទួលបាន TPP យ៉ាងឆាប់ៗនិងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម​វៀតណាម​-​អាមេរិក


ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក Pham Quang Vinh

ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំនៅអាមេរិក លោក Pham Quang Vinh​ បានអញ្ជើញចូលរួមសន្និ​សីទ ប្រចាំ​ឆ្នាំ លើក​ទី៤៨ នៃ​ក្រុមប្រឹក្សា សមាជិកគណៈ​កម្មាធិការពាណិជ្ជកម្មបន្ទាន់​អាមេរិក (ECAT)។ ថ្លែង​មតិនៅទីនេះ លោក​ Pham​ Quang Vinh បានលើកច្បាស់​នូវការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក ជា​ពិសេស​គឺទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី ក៏​ដូចជា យថា​ទស្សន៍ និង​អត្ថន័យ​របស់​កិច្ចព្រម​ព្រៀង​សេដ្ឋកិច្ច​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វីក (TPP) ចំ​ពោះ​វៀត​ណាម។ ក្នុងរយៈពេល២ទសវត្ស៍ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបាន
កើនឡើង ៧០ដង គឺ៣៦ពាន់លានដុល្លារអាមេរិក។ នាបច្ចុប្បន្ន អាមេរិកជាទីផ្សារ​នាំចេញ​ធំបំផុត​របស់​វៀត​ណាម និង​ជាវិនិយោគិន​ធំទី៧ នៅវៀត​ណាម។ លោក​ Pham Quang Vinh ក៏បានអះអាងដែរ​ថា៖ វៀត​ណាម បាន​និង​កំពុង រួមជាមួយប្រ​ទេសនានា ខំប្រឹងប្រែងបញ្ចប់​ការ​ចរចា​ អំពីកិច្ចព្រមព្រៀង TPP យ៉ាងឆាប់ៗ និង​សន្យា​អនុវត្ត​កិច្ចព្រមព្រៀងនេះ​យ៉ាងទៀង​ទាត់ ក្រោយពីពេល​បានភាគីនានា​អនុម័ត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ