30/08/2015 14:53 GMT+7 Email Print Like 0

ទណ្ឌិតចំនួន ១៨ ពាន់នាក់ត្រូវបានលើកលេងទោសក្នុងទិវាបុណ្យជាតិទី ២ កញ្ញា


ទណ្ឌិតចំនួន ១៨ ពាន់នាក់ត្រូវបានលើកលេងទោសក្នុងទិវាបុណ្យទី ២ កញ្ញា (Image: VNA)

ក្នុងសន្និសីទកាសែតប្រកាសសេចក្តីសម្រេចលើកលេងទោស ​របស់​ប្រធាន​រដ្ឋ​វៀត​ណាម​ដែល​បាន​ប្រព្រឹត្ត​ទៅ នាព្រឹកថ្ងៃទី ២៨ខែសីហាឆ្នាំ២០១៥ នៅទីក្រុង​ហាណូយ លោក Giang Son អនុប្រធាន​ខុទ្ទកាល័យ​ប្រធាន​រដ្ឋវៀត​ណាម​បានឲ្យ​ដឹងថា៖ ការ​លើកលែងទោសន​ក្នុងឱកាសបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី​២ កញ្ញា​គឺជា​វគ្គ​លើក​លែង​ទោស​ធំបំផុតរហូតមកដល់ពេលនេះ ដែលអះអាងជាថ្មី​ម្តង​ទៀត​នូវ​គោល​នយោបាយ​មនុស្ស​ធម៌​របស់​បក្ស​រដ្ឋ​វៀត​ណាម។ លោក Giang​ Son បានឲ្យដឹងថា៖

​“ការពិតជាក់ស្តែងបានសឲ្យឃើញថា៖ បណ្ដាវគ្គលើកលែងទោសគឺជា​ឱកាស​ដើម្បី​ទណ្ឌិត​ពិនិត្យ​មើល​ឡើងវិញ​នូវ​កំហូស​របស់​ខ្លួនព្រមទាំងវាយ​តំលៃលទ្ធផល​កែខ្លួន ហើយខំប្រឹងប្រែងក្លាយទៅជាប្រជាពលរដ្ឋមានផលប្រ​យោជន៍​សំរាប់​សង្គម​។ តាម​របាយការណ៍​របស់ក្រសួងនគរបាលថា៖​ទណ្ឌិត​ភាគ​ច្រើន ​ដែល​ត្រូវ​បាន​លើក​លែង​ទោស​សុទ្ធតែ​មានឆ័ន្ទៈ​កែខ្លួន​ ដើម្បីសម្របចូលនឹងសង្គមឡើងវិញ។ក្នុងនោះ ទណ្ឌិតជាច្រើនមានជីវភាព​រស់នៅ​ស្ថិរភាព​និង​រួម​ចំណែក សកម្មក្នុងសកម្មភាពសង្គម។” ក្នុងឱកាសនេះ ទណ្ឌិតចំនួន ១៨ ពាន់នាក់ត្រូវបានលើកលេងទោស៕​

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ