23/09/2015 09:31 GMT+7 Email Print Like 0

ថ្នាក់​រដ្ឋមន្រ្តីមហា​ផ្ទៃ EU បើក​កិច្ច​ប្រជុំ​បន្ទាន់​ដើម្បី​ស្វែង​រក​សម្លេង​រួម​អំពី​ការ​បែង​ចែក​ជន​ចំណាក​ស្រុក

នាថ្ងៃទី២២ខែកញ្ញាឆ្នាំ​២០១៥ ថ្នាក់​រដ្ឋមន្ត្រី​មហាផ្ទៃ​នៃសហភាព​អឺរ៉ុប EU បានបើកកិច្ច​ប្រជុំ​បន្ទាន់ ដោយ​សង្ឃឹម​ថា ស្វែង​រកការ​ស្រុះចិត្ត​គំនិត ទាក់​ទិនដល់​ការបែង​ចែក​ជន ចំណាក​ស្រុកថ្មី​ជាង​១២​ពាន់នាក់។ កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅបន្ទាប់​ពីការ​បរាជ័យ​នៃ សន្និសីទដូច​គ្នាមុន​នេះ ដោយ​មាន​ការ​ចូល​រួម​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​និង​មហាផ្ទៃ ដែល​ប្រព្រឹត្ត​ទៅ នាថ្ងៃទី១៤ខែ​កញ្ញា​មុននេះ​ នៅប៊្រុកសែល(បែលហ្សីក)។

​មុននឹង​ប្រព្រឹត្តទៅ​កិច្ច​ប្រជុំ​នេះ អគ្គលេខាធិការ​អ.ស.ប Ban Ki Moon បានអំ ពាវនាវ​ថ្នាក់​ដឹក​នាំនៃ​ប្រទេស​ជា​សមាជិក EU ចំនួន​២៨ សម្តែង​នូវភាពជា​អ្នកដឹក​នាំ​និង ចិត្ដមេត្ដាករុណា​របស់​ខ្លួន ក្នុងកាលៈ​ទេសៈ​ដែល​ពិភព​លោក​ទាំង​មូល​ កំពុង​ខំប្រឹងប្រែង ទប់​ទល់​នឹងចរន្តជន​អន្តោប្រវេសន៍ ដ៏ធំ​ធេង​ដែល​ភាគ​ច្រើន​មកពី​បណ្តា​ប្រទេស​កំពុង​មាន ជំលោះដូច​ជាស៊ីរី​និង​អ៊ីរ៉ាក់។

នាបច្ចុប្បន្ន ផ្ទៃក្នុងរបស់ EU កំពុង​មានការ​ខ្វែង​គំនិត​យ៉ាង​ជ្រាល​ជ្រៅ អំពី​វិធាន ការ​រួម​គ្នា​ទប់​ទល់​នឹង​វិបត្តិ​ជន​ចំណាក​ស្រុក​ធំ​បំផុត តាំងពីសង្គ្រាម​លោក​លើកទី​២​មក។ កិច្ច​ប្រជុំរបស់​ថ្នាក់​រដ្ឋមន្ត្រី​មហាផ្ទៃ​ត្រូវ​បាន​រំពឹង​ទុក​ថា ជា​ចំណុច​លោត​ផ្លោះមួយ​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ