31/05/2015 09:51 GMT+7 Email Print Like 0

ថ្នាក់​ដឹកនាំបក្ស រដ្ឋ​វៀតណាម​ទទួលជួប​សន្ទនា​ជាមួយ​គណៈប្រតិភូ​ជាន់​ខ្ពស់​បក្ស​កុម្មុយ​​នីស្ត​​គុយ​​បា

នារសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ​២០១៥ នៅរដ្ឋធានី​ហាណូយ របស់វៀត​ណាម អគ្គលេខា​បក្ស​កុម្មុ​យ​នីស្ត​វៀត​ណាម​ លោក Nguyen Phu Trong ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang បានទទួល​ជួប​សន្ទនា​ជាមួយ​គណៈ​ប្រតិភូ​ជាន់ ខ្ពស់​នៃ​បក្ស​កុម្មុយនីស្ត​គុយបា ដឹកនាំដោយ​លោក Salvador Valdes Mesa សមាជិក​ការិ​យាល័យ​នយោបាយ និងជាអនុប្រធាន​ក្រុមប្រឹក្សារដ្ឋគុយ​បា ដែលកំពុង​អញ្ជើញមក​បំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅវៀត​ណាម។


លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានគណៈប្រតិភូជាន់ខ្ពស់គុយបាលោក Salvador Valdes Mesa

នៅ​បណ្ដាជំនួបនេះ លោកអគ្គលេខា​បក្ស Nguyen Phu Trong បានវាយ​តំលៃ​ខ្ពស់​ចំពោះ​រាល់​សមិទ្ធិ​ដ៏ធំធេង​ដែល​បក្ស រដ្ឋនិងប្រជាជន​គុយបា ទទួលបានក្នុង​ដំណើរ​ការបច្ចុប្បន្ន​កម្មរូបសណ្ឋាន​សេដ្ឋកិច្ច​សង្គម ក៏ដូច​ជារាល់​ជ័យជំនះ​លើ វិស័យកិច្ច​ការបរទេស​នាពេលកន្លង​ទៅ។

ចំណែកលោកប្រធាន​រដ្ឋ Truong Tan Sang បានសម្ដែង​ជំនឿជាក់​ថា ដំណើរ​ទស្សន​កិច្ច​លើក​នេះ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​កាលៈទេសៈ​ប្រទេសទាំង​២ឆ្ពោះ​ទៅការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៥​ នៃទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី០​២ខែ​ធ្នូ) នឹងរួ​ម​ចំ​ណែក​ជំរុញថែមទៀត​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព​ជាប្រពៃណីនិង​កិច្ចសហ​ប្រតិ​បតិ្ត​ការ​លើគ្រប់​វិស័យ រវាងបក្សទាំងរដ្ឋទាំង២និងប្រជាជន នៃប្រទេសទាំង២។


លោកប្រធានរដ្ឋ Truong Tan Sang និងលោក Salvador Valdes Mesa

រីឯខ្លួន​វិញ លោក Salvador Valdes Mesa បានអះអាងនូវការ​ប្ដេជ្ញា​របស់បក្ស រដ្ឋ និង​ប្រជា​ជនគុយ​បា​ក្នុង​ការ​ពូនជ្រុំ​មនោស​ញ្ចេត​នា សាគ្គីភាព មិត្តភាពជា​ប្រពៃណីដ៏​ល្អប្រសើរ​រវាងបក្ស​ទាំង២ រដ្ឋ​ទាំង២និង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​២​វៀតណាម-​គុយ​បា។

មុននោះ គណៈ​ប្រតិភូជាន់​ខ្ពស់ នៃបក្សកុម្មុយនីស្តគុយបា បានជួបចរចា​ជាមួយ​គណៈប្រតិភូ​នៃបក្សកុម្មុយនីស្ត​វៀត​ណាម ដឹកនាំ​ដោយ​លោក Le Hong Anh សមាជិក​កា​​រិ​យាល័យ​នយោ​បាយ​ និង​ជា​សមាជិក​អចិន្ត្រៃ​នៃគណៈ​លេខា​បក្ស​កុម្មុយនីស្ត​វៀត​ណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ