18/06/2017 10:08 GMT+7 Email Print Like 0

ថ្នាក់បង្រៀនភាសាខ្មែរនៅទីក្រុង Can Tho


ថ្នាក់បង្រៀនភាសាខ្មែរនៅទីក្រុង Can Tho

នាបច្ចុប្បន្ន ភាសាខ្មែរត្រូវបានក្រសួងអប់រំនិងបណ្តុះ បណ្ដាល​វៀត​ណាម​យក​មក​បង្រៀន​ ក្នុង​កម្ម​វិធី​សិក្សា​រៀន​សូត្រ​សាលាទូទៅនៅខ័ណ្ឌ ស្រុកដែល​មាន​ជនរួ​ម​ជាតិ​ខ្មែររស់នៅជាច្រើន។ នៅខ័ណ្ឌ  Ninh Kieu ទីក្រុង Can Tho ភាគ​ខាងត្បូង​វៀតណាម ដោយសារចំនួន​ប្រជាជនជាជនរួម​ជាតិខ្មែរ មិន​មាន​ច្រើន​​នោះ ដោយហេតុនេះ​បណ្ដាសា​លា​​ចំពោះទូទៅ​ខ្វះលក្ខ័ណ្ឌ ដើម្បីបើក​ថ្នាក់​ប​ង្រៀន​ភាសាខ្មែរ។ ដូច្នេះ ក្នុងពេលដែល វត្តមុនីរង្សី​បើក​ថ្នាក់​បង្រៀន​​ភាសា​ខ្មែរ​គ្រួសារ​ជាជនរួមជាតិខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុង Can Tho សប្បាយ​រីករាយ​នាំ​កូនចៅទៅរៀន។ 

នេះគឺជាសម្លេងអានមេរៀនរបស់កូនសិស្សក្នុងថ្នាក់បង្រៀនភាសាខ្មែររបស់ វត្តមុនីរង្សីតាមអាសដ្ឋានលេខ ៣៦ មហា​វិថី Hoa Binh ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)។ នាប៉ុន្មានឆ្នាំកន្លងទៅ ក្នុង​ពេល​ដែល​រដូវ ក្ដៅមកដល់ម្តង់ៗថ្នាក់រៀន​សាភាខ្មែរ របស់​ព្រះតេជគុណ Tran Sol ព្រះចៅ​អធិការ​វត្ត​មុនីរង្សី​ពោរ​ពេញ​​ទៅដោយភា​ពអ៊ូអរ​និងសំណើច​សប្បាយរីករាយ របស់ប្អូនៗជាជនរួមជាតិខ្មែរ។ ថ្នាក់រៀនភាសារ​ខ្មែរ​នេះ​​មិន​ត្រឹម​​តែ​ជាទឹកចិត្តរបស់ ព្រះតេជគុណ Tran Sol ប៉ុណ្ណោះទេ ថែមទាំង ជាបំណងប្រាថ្នារបស់ឪពុកម្តាយ និង​កូនសិស្ស​ជា​ជនជាតិ​ខ្មែរ ក្នុងការអភិរក្សវប្បធម៌​ និងភាសារបស់​ជនជាតិ​ខ្លួន​ទៀតផង។ ព្រះ​តេជគុណ Tran Sol បាន​​ចែក​រំលែកថា៖

​«ខ្ញុំគិតថា៖ ការបើកថ្នាក់បង្រៀនភាសាខ្មែរគឺចាំបាច់ណាស់ ដោយសារ វានឹង​ជួយប្អូនៗ​ចេះភាសារ​និងអក្សរ​របស់​ជន​ជាតិខ្លួន។ បើកថ្នាក់រៀននារដូវក្តៅ គឺងាយស្រួលបំផុតព្រោះថាប្អូនៗកំពុងសំរាកវិស្សមកាល។ វត្តនឹង​ផ្តល់​សៀវ​ភៅនិងឯកសាររៀនសូត្រសំរាប់ប្អូនៗ។ ខ្ញុំមានគោលបំណងថា៖ ឪពុកម្តាយនឹង​នាំកូន​ចៅទៅរៀន​ដើម្បី​រួម​ចំណែករក្សាវប្បធម៌សម្លេងនិងអក្សររបស់ជនជាតិខ្មែរ។»​

ថ្នាក់រៀនភាសាខ្មែរសំរាប់កូនសិស្សពីបថមសិក្សាដល់សាលាមធ្យមសិក្សា បើក​នារសៀល​ពីច័ន្ទ​ដល់ថ្ងៃសុក្រ​ជារៀល​រាល់​សប្តាហ៍។ លោកស្រី Huynh Da Lin ជាសាច់សាញ្ញាតិរបស់ប្អូន Chanh Thu និង Sa Oanh បានចែក​រំលែក​ថា៖

​«វត្តបើកថ្នាក់រៀនភាសាខ្មែរគឺថ្លៃថ្លាណាស់។ ដោយសារ កូនចៅខ្ញុំរៀន ភាសាវៀតណាមនៅសាលាតែប៉ុណ្ណោះ។ ខ្ញុំសប្បាយរីករាយណាស់ខណៈដែល វត្តបើកថ្នាក់រៀនភាសាខ្មែរនាវិស្សមកាលសំរាប់កូនចៅនៅទីក្រុង Can Tho។ ពីនោះ ប្អូនៗនឹងស្វែងយល់បន្ថែមអំពីវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។»

 
ព្រះសង្ឃ Thach Diep អ្នកបង្រៀនអក្សរខ្មែរ

​ព្រះសង្ឃ Thach Diep អ្នកបង្រៀនអក្សរខ្មែរបានឲ្យដឹងថា៖ គ្រួសារ​ជាច្រើននៅ​និយាយ​តាម​ភាសា​ខ្មែរ​ក្នុង​ផ្ទះដោយ​ហេតុ​នេះប្អូនៗនិយាមល្អណាស់ពីនោះការរៀនសូត្រអក្សរក៏ងាយស្រួលថែមទៀតដែរ។ កូនសិស្ស ក៏ចូលចិត្តរៀន​ភាសារខ្មែរផងដែរ។ ព្រះសង្ឃ Thach Diep បានចែករំលែកថា៖

«ឪពុកម្តាយ​បានខំប្រឹងប្រែងនាំកូនចៅទៅវត្តដើម្បីរៀនភាសាខ្មែរ។ ឃើញ ប្អូនៗចូលចិត្តរៀនសូត្រ ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់។ ខ្ញុំមានគោលបំណងថា៖ ឪពុកម្តាយទាំងឡាយនឹងនាំកូនចៅទៅវត្តរៀនភាសាខ្មែរ។»

 
  សិស្ស ច័ន្ទ រដ្ឋនា 

ក្នុងបរិយាកាស​ឧស្សាហ៍រៀនសូត្រក្នុងថ្នាក់ សិស្ស ច័ន្ទ រដ្ឋនា បានឲ្យដឹង ថា៖​ «ខ្ញុំសប្បាយរីករាយណាស់​ក្នុងពេល​ចូល​រួម​ថ្នាក់​រៀនភាសាខ្មែរនៅវត្តមុនីរង្សី ព្រោះថា នៅសាលាមិនបង្រៀនទេ។ ខ្ញុំរងចាំដល់​វិស្សមកាល​ដើម្បីទៅ​រៀន​ភាសា ខ្មែរ។ ដោយសារ ខ្ញុំជាជនជាតិខ្មែរ ត្រូវចេះភាសាខ្មែរ។ ខ្ញុំនឹងខំប្រឹងប្រែង រៀនសូត្រល្អ​ដើម្បីចេះដឹង​ច្រើន​ថែម​ទៀត។»

មិនត្រឹមតែបង្រៀនភាសាខ្មែរសំរាប់សិស្សឧត្តមសិក្សាគ្រាប់ជាន់ថ្នាក់ ប៉ុណ្ណោះទេ ថែមទាំង វត្ត​នៅរៀប​ចំថ្នាក់​រៀន​​សំរាប់​​និស្សិត​និងជនមានតម្រូវការ រៀនភាសារខ្មែរ ទៀតផង។ ការរៀបចំថ្នាក់​បង្រៀន​ភាសា​ខ្មែរ​នៅវត្ត​មុនី​​រង្សី​​រួម​ចំណែក​អភិរក្សបណ្ដាតំលៃវប្បធម៌របស់ជនជាតិខ្មែរ។ ដោយសារ ក្នុងពេលកូន សិស្សមាន​គ្រឹះស្ថាន​ចំណះ​​ដឹង​ហើយ​យល់​ច្បាស់​ភាសារ​បស់​ជន​​ជាតិ​ខ្លួននឹង​ ជួយប្អូនៗ​អភិរក្ស​ល្អថែម​ទៀត​​តំលៃវប្បធម៌​​ខ្មែរនិយាយ​ដោយ​ឡែក​រួមចំណែក​កសាង និងអភិវឌ្ឍន៍​វប្បធម៌​វៀត​ណាម​និយាយ​រួម​៕ 

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ