03/12/2018 10:45 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំនៃប្រទេសវៀតណាមផ្ញើសារលិខិតអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃប្រទេសឡាវ

ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិលើកទី ៤៣ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (2-12-1975 / 2-12-2018) នៅថ្ងៃទី១ ខែធ្នូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Ngan បានផ្ញើសារលិខិតអបអរសាទរជូនចំពោះអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនឡាវបដិវត្តន៍ ប្រធានរដ្ឋនៃសាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Bounnhang Vorachith នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកស្រី Pany Yathotou ។

អគ្គលេខាបក្ស ប្រ​ធាន​រដ្ឋ​វៀត​ណាម​លោក Nguyen Phu Trong
និងអគ្គលេខាបក្ស ប្រធាន​រដ្ឋ​ឡាវលោក Bounnhang Vorachith (រូបថត៖ vnanet.vn)

សារលិខិតមានខ្លឹមសារ៖

"យើងខ្ញុំពិតជាសប្បាយរីករាយយ៉ាងក្រៃលែងដែលបានឃើញថាក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមក ក្រោមការដឹក​នាំ​ដែលមានបញ្ញាភ្លឺស្វាងរបស់បក្សប្រជាជនបដិវត្តន៍ឡាវ រួមជាមួយស្មារតីស្នេហាជាតិនិងប្រពៃណីបដិវត្តន៍ដ៏រឹងមាំរបស់ខ្លួន ប្រជាជនឡាវបានពង្រីកកម្លាំងទាំងមូល យកឈ្នះលើការលំបាកនិងឧបសគ្គនិងទទួលបានជោគជ័យយ៉ាងធំធេងជាច្រើនក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ ជាពិសេសក្រោយរយៈពេលជិត ៣ ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តនៃមហាសន្តិបាតលើកទី ១០ នៃបក្សបដិវត្តន៍ប្រជាជនឡាវស្ថានភាពខាងនយោបាយ-សង្គមនៅឡាវមានស្ថិរភាពជានិច្ច សន្តិសុខ និងការពារជាតិត្រូវបានរក្សា សេដ្ឋកិច្ចបន្តរីកលូតលាស់ជាវិជ្ជមាន វិស័យអប់រំ វប្បធម៌ និងសង្គមបានរីកចម្រើនយ៉ាងខ្លាំង ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជានិច្ច កិត្យានុភាពនិងឋានៈរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវត្រូវបានលើកកំស់នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

យើងខ្ញុំសូមអបអរសាទរជូនចំពោះសមិទ្ធផលដ៏សំខាន់ទាំងនេះ ហើយសូមជូនពរចំពោះប្រជាជនឡាវ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវដែលដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith នឹងបន្តទទួលបានជោគជ័យថ្មី និងធំធេងច្រើនថែមទៀត ក្នុងដំណើរការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្តិបាតលើកទី ១០ នៃបក្សប្រជាជនបដិវត្តន៍ឡាវនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​រយៈ​ពេល ៥ ឆ្នាំ លើកទី ៨ នាដំណាក់កាលឆ្នាំ ២០១៦-២០២០ និងត្រៀមរៀបចំមហាសន្តិបាតបក្សគ្រប់លំដាប់ថ្នាក់ប្រកបដោយជោគជ័យ ឈានទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១១  និងកសាងប្រទេសឡាវប្រកបដោយ​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាព "៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ