01/10/2018 09:28 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមផ្ញើរសារទូរលេខអបអរសាទរចំពោះការរំលឹកខួបលើកទី៦៩ទិវាបុណ្យជាតិនៃប្រទេសចិន

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ តាមព័ត៌មានពីក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា ក្នុងឱកាសរំលឹកខួបលើកទី៦៩ទិវាបង្កើតនៃសាធារណៈរដ្ឋប្រជាមានិតចិន (ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ - ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨) អគ្គលេខាគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋស្ដីទីលោកស្រី Dang Thi Ngoc Thinh នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្ញើរសារទូរលេខចូលរួមអបអរសាទរជូនចំពោះអគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្រ្តីលោក Li Keqiang និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu។

ក្នុងសារទូរលេខចូលរួមអបអរសាទរទាំងនោះ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានអបអរសាទរចំពោះរាល់សមិទ្ធផលដែលប្រជាជនចិនដណ្ដើមបានក្នុងរយៈពេល៦៩ឆ្នាំកន្លងទៅ ព្រមទាំងសម្ដែងនូវការជឿជាក់ថា ប្រជាជន​ចិននឹងសម្រេចភារកិច្ចទាំងអស់ដែលមហាសន្និបាតបក្សកុម្មុយនិស្តចិនលើកទី ១៩ បានដាក់ចេញ អនុវត្តន៍​យ៉ាងឆាប់ៗនូវគោលដៅកសាងសង្គមប្រកបដោយភាពស្ដុកស្ដម្ភគ្រាប់បើនិងកសាងប្រទេសចិនឲ្យក្លាយទៅជាប្រទេសសង្គមនិយមមួយដ៏ទំនើប ខ្លាំងមាំមួន ប្រជាធិបតេយ្យ អារិយ្យធម៌និងស្រស់ស្អាត ដែលរួមចំណែក ទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់និងលើពិភពលោក។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយចិន ហើយមានគោល​បំ​ណង​ចង់ពង្រឹងនិង ពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ស្អាតស្អំ និង​នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិ ភាព ស្ថិរភាពនិងវិបុលភាពរួមនៃតំបន់ក៏ដូចជាលើពិភពលោកផងដែរ។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ក៏បានផ្ញើរសារទូរលេខអបអរសាទរជូនចំពោះរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ