29/09/2018 11:11 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបណ្តាប្រទេសនិងអង្គការអន្តរជាតិបន្តផ្ញើសំបុត្រនិងសារទូរលេខចូល រួមរំលែកទុក្ខចំពោះមរណភាពប្រធានរដ្ឋលោក Tran Dai Quang

 ទទួលដំណឹងថាលោកប្រធានរដ្ឋវៀតណាមលោក​ Tran Dai Quang ទទួល​មរណភាព ថ្នា​ក់ដឹកនាំនៃ​ បណ្តា​ប្រទេស​ អង្គការអន្តរជាតិ​ និងបក្ស កុម្មុយនិស្ត នា​នាបាន​បន្តផ្ញើសារ​លិខិត​និង​សារ​ទូរ​លេខ​ជូន​ចំពោះថ្នាក់​ដឹក​នាំ ​បក្ស រដ្ឋ រដ្ឋាភិបាល ប្រជាជនវៀតណាម និង​ក្រុមគ្រួសារសពប្រធានរដ្ឋវៀតណាម ​លោក ​Tran Dai Quang។ សារទូរលេខ​របស់ថ្នាក់ដឹកនាំអាស៊ាន​បបានសរសេរ​ថា៖​


 ថ្នាក់ដឹកនាំបណ្តាប្រទេសនិងអង្គការអន្តរជាតិបន្តផ្ញើសំបុត្រនិងសារទូរលេខចូល រួមរំលែកទុក្ខចំពោះមរណភាពប្រធានរដ្ឋលោក Tran Dai Quang

« ប្រធាន​រដ្ឋវៀតណាមលោក Tran Dai Quang ជាថ្នាក់ដឹកនាំដែលគួរឲ្យ គោរពមួយរូបយ៉ាងខ្ពង់ខ្ពស់ ដោយ​លោក​​បាន លះបង់ទាំងជីវិតទាំងបុព្វហេតុ របស់ខ្លួនដើម្បីប្រជាជន។ ហេតុដូច្នេះហើយ ប្រទេស​វៀត​ណាម​និង​តំបន់​​របស់ យើងអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំគោរព និង វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមវិភាគ ទានរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចំពោះគ្រួសារអាស៊ានរបស់យើង។ »
 
ប្រធាន​រដ្ឋ Duma នៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Volodin និងប្រធាន ក្រុមប្រឹក្សារសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko ក៏បានផ្ញើសារទូរលេខ ចូលរួមរំលែកទុក្ខជូនទៅកាន់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen​ Thi Kim Ngan ចំពោះមរណភាពប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ដោយ វាយ តម្លៃខ្ពស់ថា លោក ​Tran Dai Quang ជាថ្នាក់ដឹកនាំមួយរូបដែលមានទេព កោសល្យ និង​មាន​ភាព​ស្វិត​ស្វាញ​សម​នឹង​ការគោរព​និង​ទំនុកទុកចិត្តយ៉ាង ខ្ពង់ខ្ពស់ពីសំណាក់ប្រជាជននិងមិត្តអ​ន្តរជាតិផ្តល់ជូនចំពោះលោកផ​ងដែរ​។
 
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានផ្ញើរសារចូលរួមរំលែកទុក្ខ ទៅកាន់ ប្រធាន​រដ្ឋស្តីទី​នៃ​សាធា​រណរដ្ឋ​សង្គម​និយម​វៀត​ណាម លោកស្រី Dang Thi Ngoc Thinh។ ទន្ទឹមនឹងនេះ រដ្ឋ​មន្ត្រីការបរទេសហ្វីលីពីន ​លោក​ Alan Peter Cayetano បានផ្ញើសារចូលរួ​មរំលែក​ទុក្ខ ទៅកាន់ ឧបនា​យករដ្ឋមន្ត្រី​និងជា រដ្ឋមន្ត្រីការបរ ទេស​វៀត​ណាម លោក Pham Binh Min​h ចំពោះមរណភាព ប្រធានរដ្ឋវៀតណាម​ លោក Tran D​ai Quang  ដោយអះ​អាង​ថាលោក Tran Dai Quang  ជាមិត្តដ៏​ល្អ សំរាប់ប្រជាជនហ្វីលីពីន ហើ​យលោក Tran Da​i Quang  ត្រូវបាន​ចង​ទុកចាំជានិច្ច នូវការខិតខំប្រឹងប្រែងយ៉ាងធំធេងរប​ស់លោកក្នុងការរឹត ចំណងទំនាក់ទំន​ងជា មួយ​ហ្វីលីពីន​ និងបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ ផ​ងដែរ​។
 
ប្រធានាធិបតីសាធារណរដ្ឋមីយ៉ាន់ម៉ា លោក Win Myint និងទីប្រឹក្សារដ្ឋ មីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi បាន ផ្ញើ​សារចូលរួមរំលែកទុក្ខជូន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចំពោះមរណ​ភាព​ប្រធាន​​រដ្ឋវៀតណាមលោក Tran Dai Quang។
 
អគ្គទេសាភិបាល​អូស្ត្រាលី លោក Peter Cosgrove នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានផ្ញើសារចូល​រួម​រំលែក​ទុក្ខជូនទៅកាន់ ប្រធានរដ្ឋសភា ស្តីទីលោកស្រី Dang Thi Ngoc Thinh និងនាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Xuan Phuc ចំពោះមរណភាពប្រធានរដ្ឋលោក Tran Dai Quang ផងដែរ។ ទន្ទឹមនឹងនេះ ព្រះមហាក្សត្រ​អេស្ប៉ាញ Felipe ក៏បានផ្ញើសារចូលរួម រំលែកទុក្ខជូនប្រធានរដ្ឋសភាស្តីទីលោកស្រី Dang Thi Ngoc Thinh ចំ​ពោះមរណ ភាពប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ផងដែរ។
 
អគ្គនាយក​អង្គការ​អប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) លោក Audrey Azoulay ផ្ញើសារចូលរួមរំលែក​ទុក្ខជូន​ទៅកាន់ប្រធាន រដ្ឋសភាស្តីទី លោកស្រី Dang T​hi Ngoc Thinh ចំពោះមរណភា​ព ប្រធាន​រដ្ឋ វៀតណាមលោក Tran Dai Quang។ ក្នុងសារនេះ លោក Audrey Azoulay បានសំដែងនូវក្តី សោក​ស្តាយ​យ៉ាង​ក្រៀមក្រំចំពោះលោក Tran Dai Quang ដែលជាថ្នាក់ដឹ​ក​នាំ​ដ៏​ឆ្នើម​មួយ​រូប​និង​បាន​ចូល​រួមចំណែក​យ៉ាងសំខាន់​ជាច្រើន ក្នុងការជម្រុញតម្លៃនៃការអភិវឌ្ឍដោយចីរភា​ពនៅវៀតណាម។
 ​
លើស​ពីនេះទៅទៀត ថ្នាក់ដឹកនាំនៃបណ្តាប្រទេសផ្សេងៗទៀតនៅលើ ពិភព​លោក​ក៏បាន​ផ្ញើសំ​បុត្រ​និង​សារ​ទូរលេខ​ចូល​រូមរំលែកទុក្ខជូនថ្នាក់ដឹកនាំ រដ្ឋ​ ប្រជាជនវៀតណាម និ​ងក្រុម​គ្រួសារ​សព​ប្រធាន​រដ្ឋវៀត​ណាម​លោក​ Tran Dai Qua​ng ផង​ដែរ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ