25/09/2018 09:55 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំប្រទេសជាច្រើនផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានរដ្ឋ​វៀតណាម​លោក Tran Dai Quang


 ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang

 នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ អនុប្រធានរដ្ឋ​នៃសាធារណៈរដ្ឋប្រជាមានិតចិនលោក Wang Qishan បាន​ផ្ញើរ​សារ​​ទូរ​លេខចូលរួមរំលែកទុក្ខជូន អនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh ចំពោះ​មរណ​ភាព​របស់​ប្រធាន​រដ្ឋវៀត ណាមលោក Tran Dai Quang។
 
នាថ្ងៃទី២១ ​ខែកញ្ញា ឆ្នាំ២០១៨ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនលោក Li Zhanshu បាន​ផ្ញើរសារទូរលេខ ចូលរួមរំលែកទុក្ខជូនប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចំពោះមរណ​ភាពរបស់ប្រធានរដ្ឋលោក Tran Dai Quang។ នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ក៏បានផ្ញើរ​សារទូរលេខចូលរួមរំលែកទុក្ខ ជូនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ផងដែរ។
 
នាថ្ងៃទី២១ ​ខែកញ្ញា ឆ្នាំ២០១៨នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានផ្ញើរសារ​ទូរ​លេខ​ជូននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដោយចូលរួមរំលែកទុក្ខចំពោះ មរណ​ភាព​របស់​ប្រធាន​រដ្ឋលោក Tran Dai Quang។ សារទូរលេខចូលរួមរំលែកទុក្ខនេះមានខ្លឹមសារ ថា៖ “មរណភាព របស់​ឯក​ឧត្តម​ ត្រាន់ ដាយក្វាង នេះ គឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឲ្យ​កោត​សរ​សើរ​ម្នាក់​របស់​ប្រទេស​និង​ប្រជាជនវៀតណាម និងជាការបាត់ បង់មិត្តដ៏ល្អរបស់កម្ពុជា។ ក្នុងខណៈដ៏សោកសង្រែងនេះ ការ​ឧទ្ទិស​​និងការបួង សួងរបស់ខ្ញុំ ស្ថិតនៅជាមួយឯកឧត្តមនិងប្រជាជនវៀតណាមជានិច្ច”។
 
នាថ្ងៃ​ដដែល ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជាលោក នៃ ប៉េណា បានផ្ញើរសារ ទូរលេខ​រំលែក​ទុក្ខ​ជួន​ប្រធាន​រដ្ឋសភា​វៀត​ណាម​លោក​ស្រី Nguyen Thi Kim Ngan ចំពោះមរណភាពរបស់ប្រធានរដ្ឋលោក Tran Dai Quang។
 
លេខាទីមួយ​បក្សកុម្មុយនិស្តគុយបាលោក Raul Castro Ruz នាថ្ងៃទី២១ ខែកញ្ញា បានផ្ញើ​រសារ​ទូរ​លេខ​ចូល​រួម​រំលែក​ទុក្ខ​ជូនអគ្គលេខាគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ចំពោះ​មរណ​ភាព​ របស់ប្រធានរដ្ឋលោក Tran Dai Quang។ សារទូរលេខរំលែកទុក្ខនេះមានខ្លឹមសារថា៖ “ខ្ញុំពិតជា​សោក​សៅ​យ៉ាង​ក្រៃលែងដោយបានទទួលដំណឹងមរណភាព របស់ សមមិត្ត Tran Dai Quang ប្រធាន​រដ្ឋ​នៃ​សាធារណៈ​រដ្ឋ​សង្គម​និយមវៀត ណាម។ តាងនាមបក្សកុម្មុយនិស្ត ប្រជាជនគុយបា និងខ្ញុំផ្ទាល់ខ្លួន សូមសម្ដែង នូវ​ការ​ចូល​​រួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះសមមិត្ត ក៏ដូចជាចំពោះក្រុម គ្រួសាររបស់សមមិត្ត Tran Dai Quang ផងដែរ។ សមមិត្ត Tran Dai Quang ជា មិត្តដ៏ស្និទ្ធស្នាលមួយរូបរបស់ប្រទេសគុយបា និង​ជាអ្ន​ក​ដែល​ជំរុ​ញ​យ៉ាង​ខ្លាំងនូវទំនាក់ ទំនងមិត្តភាពនិងសហប្រតិបតិ្តការជាប្រវត្តិសាស្ត្ររវាងប្រទេសយើងទាំងពីរ”។
 
ប្រធាន​ក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបាលោក Miguel Diaz Canel Bermudez ក៏បាន​ផ្ញើរ​សារ​ទូរ​លេខ​ចូល​រួមរំលែកទុក្ខជូននាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc ចំពោះ​មរណ​ភាព​របស់​ប្រធាន​រដ្ឋ​លោក​ Tran Dai Quang ផងដែរ។

នាថ្ងៃទី ​២១ ខែកញ្ញា នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋ ប្រជាមានិតចិនលោក Li Keqiang បាន​ផ្ញើ​សារ​ទូរ​លេខ​រំលែក​ទុក្ខជូនចំពោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចំពោះ​មរណ​ភាព​របស់​ប្រធាន​រដ្ឋ​វៀត​ណាម​លោក​ Tran Dai Quang។ សារទូរលេខរំលែកទុក្ខនេះមានខ្លឹមសារថា៖ ប្រធានរដ្ឋលោក Tran Dai Quang បាន​បូជា​អស់មួយជីវិតសម្រាប់បុព្វហេតុផ្លាស់ប្ដូរថ្មី កសាងប្រទេសជាតិវៀតណាម និងមាន​ការ​រួម​វិភាគ​ទាន់​យ៉ាង​សំខាន់​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងចិន និងវៀតណាម។ ខ្ញុំមាន​ជំនឿ​ជាក់​ថា ​ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់បក្ស និងរដ្ឋាភិបាលវៀតណាម​នោះ ប្រជា​ជន​វៀត​ណាម​នឹង​ប្រែអា​លោះអាល័យ​ឲ្យក្លាយទៅជាកម្លាំងពលំ ហើយទ​ទួលបាន​សមិទ្ធ​ផល​ថ្មីដោយ​ឥត​ឈប់​ឈរ​ក្នុបុព្វ​ហេតុ​កសាង​សង្គម​និយម​។
 
នាថ្ងៃទី២៤ ​ខែកញ្ញា ឆ្នាំ២០១៨ នៅស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ព្រះបរមរាជវាំង សម្តេចចៅហ្វាវាំង គង់ សំអុលបានប្រគល់សារចូលរួមរំលែកទុក្ខរបស់ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនីជូនចំពោះអគ្គលេខបក្សលោក Nguyen Phu Trong ចំពោះ​មរណ​ភាព​របស់ប្រធានរដ្ឋលោក Tran Dai Quang។ តាងនាម សម្តេចវររាជមាតាជាតិខ្មែរ និងប្រជាជនកម្ពុជា សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនីបានផ្ញើការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូន ចំពោះគ្រួសារ​ប្រធាន​រ​ដ្ឋ​លោក Tran Dai Quang និងប្រជាជនវៀតណាម ដោយសារការបាត់បង់ដ៏ធំ​ធេងនេះផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ