24/09/2018 10:07 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំទូទាំងប្រទេសផ្ញើសារទូរលេខចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang


ប្រធានរដ្ឋ លោក Tran Dai Quang

 ក្នុងសារ​ទូរលេខនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០១៨ ជូនចំពោះអគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong និងក្រុម​គ្រួសាលោកប្រធានរដ្ឋ Tran Dai Quang អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បានអះ​អាង​ថា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជាមិត្តដ៏ល្អនិងជិតស្និទ្ធិរបស់ប្រជាជន ចិនដោយ​បាន​រួម​ចំណែក ពូនជ្រុំនិងអភិវឌ្ឍន៍ចំណងមិត្តភាពវៀតណាម-ចិន ជាពិសេស​សកម្ម​ក្នុង​ការ​ជម្រុញ​ទំនាក់​ទំនង​ភាព​ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។
 
នាថ្ងៃទី២១​ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារទូរ លេខចូល​រួម​រំលែក​ទុក្ខ​ដល់​ប្រជាជន​វៀត​ណាម ក្រុមគ្រួសារនិងមិត្តភក្តិរបស់ ប្រធា​នរដ្ឋ លោក Tran Dai Quang​។ ប្រធានាធិបតី Pu​tin បាន​កោត​សរសើរ ចំពោះរាល់ការរួមវិភា​គទានរបស់លោកប្រធានរ​ដ្ឋ Tran Dai Quang ក្នុងការ​ បង្កើន​ទំនាក់​ទំនង​ភាព​ជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ក៏ដូចជាកិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន​។ នាយ​ករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ក្នុងថ្ងៃដដែ​ល ក៏បានផ្ញើសេចក្តីរំលែកទុក្ខដល់នា យ​ករដ្ឋ​មន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc ខណៈបានដឹ​ងដំណឹងថា ប្រធានរដ្ឋវៀតណា​ម លោក​ Tran Dai Quang ទទួល​មរណភាព។
 
នាថ្ងៃទី២១​ ខែកញ្ញា ខុទ្ទកាល័យលេខាធិការសារព័ត៌មានសេ​តវិមានបានជូន ដំណឹង​នូវ​សេចក្តី​ប្រកាស​របស់​ប្រធានា​ធិបតីអាមេរិក​ លោក Donald Trump ដែលតាងនាមប្រជាជនអាមេរិក ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសា​រ​របស់ ប្រធានរដ្ឋលោក Tran Dai Quang និងប្រជាជនវៀតណាម។ ក្នុងសេចក្តីប្រ កាសនេះ ប្រធានា​ធិបតី​ លោក Trump បានសរសេរថា “យើងខ្ញុំនឹងចងចាំជា និច្ចនូវការរួមចំណែករបស់ប្រធានរដ្ឋ លោក Tran Dai ​Quang សម្រាប់សន្តិភាព សន្តិសុខ និងភាពសម្បូររុងរឿងក្នុងតំបន់ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក៏ដូច​ជាប្រសាសន៍​របស់លោកសម្រាប់ប្រទេសវៀត ណាមមួយពោរពេញទៅ​ដោយ​មោទន​ភាព​និង​ឯករាជ្យ​លើ​ឆាក​អន្តរជាតិ”​។
 
ក្នុងថ្ងៃ​ដដែល គណៈប្រតិបត្តិមជ្ឈឹមបក្សប្រជាជនបដិបវត្តន៍ឡាវ រដ្ឋសភា រដ្ឋា ភិបាលនៃ​សាធារណ​រដ្ឋ​ប្រជាធិ​បតេយ្យ​ប្រជាមានិ​តឡា​វ និងគណៈកម្មាធិការមជ្ឈឹម រណសិ​រ្សឡាវកសាងប្រទេស បានផ្ញើសារទូរ​លេខ ជូន​ចំពោះ​គណៈ​ ប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនិស្តវៀ​តណាម រដ្ឋសភា រដ្ឋាភិ បា​លនិង​គណកម្មា ធិការ​មជ្ឈឹម​រណសិរ្ស​មាតុ​ភូមិវៀតណាម​ដោយចូ​លរួមរំលែកទុក្ខយ៉ាងក្រៀម ក្រំផងដែរ។​

នាយក​រដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នាថ្ងៃទី២១ខែ​កញ្ញា​ក៏បាន​ផ្ញើសារ​ទូរ​លេខ​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំដ​ល់​ប្រជាជនវៀតណាម ចំពោះ មរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក​ Tran Dai​ Quang។ រីឯ​សារ​ទូរលេខ​ចូលរួម​រំលែកទុក្ខរបស់នាយករដ្ឋម​ន្ត្រី ជប៉ុន លោក Si​nzo Abe បានអះអាងថា ក្នុង​នាមជា​ដៃគូយុទ្ធសាស្ត្រ ​ជប៉ុន មានក្តីសោកសៅ យ៉ាងក្រៃលែង ចំពោះ​មរណភាពរបស់ប្រធាន​រដ្ឋ​ លោក Tran Dai Quang ដែល​ជាថ្នាក់ដឹក​នាំឈ្លាស វៃម្នាក់បានបង្កើតឡើង​ទំនាក់ទំនង ជិតស្និទ្ធ​ លើ គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ