10/09/2018 09:47 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំ ចិន និងរុស្ស៊ីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

ទីភ្នាក់ងារសារព័ត៌មាន (KCNA) ថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានផ្ញើសារទូរលេខអំណរសាទរជូនចំពោះថ្នាក់ដឹកនាំ លោក Kim Jong-un ហើយអះអាងសារជាថ្មីនូវការសន្យារបស់ ម៉ូស្គូក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយព្យុងយ៉ាងថែមទៀត។

ផ្ទាំងគំនូរថ្នាក់ដឹកនាំ  ស.ប.ប.ក រូបថតរ៉យទ័រ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (KCNA) នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ បានជូនដំណឹងថា ប្រធានរដ្ឋចិន លោក Xi Jinping បានផ្ញើសារទូរលេខអំណរសាទរជូនចំពោះថ្នាក់​ដឹក​នាំ លោក Kim Jong-un ក្នុងឱកាសរំលឹកខូបលើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េហើយអះអាងនូវគោលយោបាយមុនក៏ដូចជាក្រោយរបស់ប៉េកាំងគឺសំដៅ រឹតបន្តឹងទំនាក់ទំនងជាមួយព្យុងយ៉ាងថែមទៀត។

ក្នុងសារអំណរសាទរនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋាភិបាលចិនបានផ្ដល់អាទិភាពចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយអះអាងថានេះគឺជាគោលនយោបាយ​ឥតងាករេរបស់ប៉េកាំងសំដៅការពារ រឹតបន្តឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយ​ជោគជ័យ​។

ទន្តឹមនឹងនេះ តាមទីភ្នាក់ងារសារព័ត៌មាន (KCNA) បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏​បាន​​ផ្ញើសារទូរលេខអំណរសាទរជូនចំពោះថ្នាក់ដឹកនាំ លោក Kim Jong-un ហើយអះអាងសារជាថ្មីនូវការសន្យារបស់​ម៉ូស្គូក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយព្យុងយ៉ាងថែមទៀត។ តាម KCNA  បានបន្តថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្ដែងជំនឿជាក់ថា ការសន្ទនាទ្វេភាគីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានចរិតលក្ខណៈស្ថាបនានឹងត្រូវបានបើកទូលាយថែមទៀត ដោយអាស្រ័យទៅលើការខិតខំប្រឹងប្រែងរួម​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ