28/07/2018 11:23 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសពិភាក្សាទ្វេភាគីខាងក្រៅកិច្ចប្រជុំកំពូល BRICS


 ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកក្នុង BRICS ( រូបថត៖ TTXVN)

 នៅខាងក្រៅកិច្ចប្រជុំកំពូលលើកទី១០នៃក្រុមខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខនៅលើពិភពលោក (BRICS) ​ថ្នាក់ដឹកនាំប្រទេសចិន រុស្ស៊ី អាហ្វ្រីកខាងត្បូង និង ទួរគី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១៨ បានមាន​កិច្ច​ចរចារ​លើបញ្ហាជាច្រើនដែលភាគី នានាយកចិត្តទុកដាក់ដូចគ្នា។
 
ប្រធានរដ្ឋ​ចិនលោក Xi Jinping   និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួប គ្នា និងពិភាក្សា​អំពី​ទស្សនៈ​យ៉ាង​ស៊ីជម្រៅនិងទូលំទូលាយអំពីស្ថានភាព អន្តរជាតិនាពេលបច្ចុប្បន្ន។ ថ្នាក់ដឹកនាំទាំងពីរ​នេះក៏​ពិសារ​បាយ​រួម​គ្នាពេ​ល​យប់ ខាងក្រៅកិច្ចប្រជុំនេះផងដែរ។
 
រីឯជំនួបពិភាក្សាជាមួយ​នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រធានរដ្ឋ ចិនលោក Xi Jinping បានឲ្យដឹងថា​ ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចពង្រឹងនិង ពង្រីកទំនាក់ទំនងភាព​ជាដៃ​គូ​អភិវឌ្ឍន៍​យ៉ាង​ស្អិត​ល្មួត​ថែម​ទៀត​ជាមួយទីក្រុង New Delhi។ រីឯខ្លួនវិញ លោក  Narendra Modi បានប្រសាសន៍ថា លោក និង ថ្នាក់ដឹកនាំចិន​បាន​ជួបគ្នា៣លើកក្នុងរយៈពេល៣ខែកន្លងទៅ ប្រការនេះបាន បញ្ជាក់ច្បាស់ពីការយកចិត្ត​ទុក​ដាក់​លើទំនាក់ទំនងរវា​ងប្រទេសទាំងពីរផងដែរ។
 
ក្នុងថ្ងៃដដែលនេះ ក៏មានជំនួបពិភាក្សារវាងប្រធានរដ្ឋចិនលោក Xi Jinping និង ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan រួម​ទាំងជំនួបពិភាក្សារវាងប្រធាន ធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ​និងសមភាគីរុស្ស៊ី លោក Vladimir Putin ផងដែរ។
 ​
កិច្ច​ប្រជុំកំពូល BRICS រួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិង អាហ្វ្រិក ខាងត្បូង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដ​ល់​ថ្ងៃទី២៧ ខែកក្កដានៅទីក្រុង J​ohannes​burg (អាហ្វ្រិក ខាងត្បូង)​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ