28/07/2018 11:23 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនិងចូលគោរព្ធវិញ្ញាណក្ខ័ន្ធ​លោកប្រធានហូជីមិញ


ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនិងចូលគោរព្ធវិញ្ញាណក្ខ័ន្ធ
លោកប្រធានហូជីមិញ

 ក្នុងឱកាសរំលឹកខួបលើកទី៧១ នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ (ថ្ងៃទី២៧ខែកក្កដា១៩៤៧-ថ្ងៃទី២៧ខែ​កក្កដា​២០១៨) នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០១៨ គណៈ ប្រតិភូគណៈ​ប្រតិបត្តិការ​មជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា​ រដ្ឋាភិបាល គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម បានទៅដាក់កម្រង់ផ្កា រំលឹកដល់​វិញ្ញាណក្ខ័ន្ធ​របស់​វីរៈ​យុទ្ធ ជនពលី នៅស្តូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្តាវីរៈយុទ្ធជនពលី (នៅវិថី Bac Son ទីក្រុងហាណូយ) និងចូល​គោរព្ធ​វិញ្ញាក្ខ័ន្ធលោក​ប្រធានហូជីមិញនៅប្រាំ​ងតម្កល់សពផងដែរ។
 ​
កម្រងផ្កាមានសរសេរថា “ដឹងគុណវីរៈយុទ្ធជនពលីជានិច្ច” ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានគោរព រំលឹក​ដល់​វិញ្ញាណក្ខ័ន្ធ​វីរៈយុទ្ធជនពលី​ កុនបុត្រឆ្នើមរបស់មាតុ​ប្រទេស ដែលពលីកម្មទាំងសាច់ស្រ​ស់ ឈាម​ស្រស់​ដើម្បី​ដណ្តើម​​ឯករាជ្យ​ សេរីភាពជូនប្រជាជ​ន ដើម្បីលទ្ធិ​សង្គម​និយម​និង​ដើម្បី​កាតព្វកិច្ច​អន្តរជាតិ​ដ៏ខ្ពង់ខ្អស់​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ