11/07/2018 09:49 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមអញ្ចើញចូលរួមពិធី បើកសម័យប្រជុំលើកទី៧ក្រុមប្រឹក្សាប្រជាជននៃទីក្រុងធំៗ

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ទីក្រុងហាយហ្វុងបានបើកសម័យប្រជុំលើកទី៧ ក្រុមប្រឹក្សាប្រជាជនទីក្រុងនីតិកាលទី១៥។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យអង្គប្រជុំត្រូវការ យកចិត្តទុកដាក់ វិភាគនិងដាក់ចេញដំណោះស្រាយជាក់ស្ដែង ដើម្បីបង្កើតការ បោះជំហានដ៏វិជ្ជមានក្នុងការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមឆ្នាំ២០១៨និងឆ្នាំក្រោយៗ។

  ប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan

លោកស្រីប្រធានរដ្ឋសភាមានគោលបំណងថា ក្រុមប្រឹក្សាប្រជាជន ទីក្រុងហាយហ្វុងបន្តផ្លាស់ប្ដូរថ្មី ម្ចាស់ការនិងច្នៃប្រឌិតថែមទៀតក្នុងសកម្មភាព ឃ្លាំមើល សួរដេញដោលនិងឆ្លើយការសួរដេញដោល ផ្លាស់ប្ដូរថ្មីការងារជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោត ជំរុញការដោះស្រាយញាត្តិនិងពាក្យបណ្ដឹង បរិហាររបស់ប្រជាជន។ លោកស្រី Nguyen Thi Kim Ngan អះអាងថា រដ្ឋសភា ជានិច្ចកាលបង្កលក្ខណៈងាយស្រួលដើម្បីក្រុមប្រឹក្សាប្រជាជនបណ្ដាតំបន់មក ទស្សនាសម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោលរបស់រដ្ឋសភានៅសាលប្រជុំ ដើម្បីដកបទពិសោធន៍ក្នុងការរៀបចំសម័យសួរដេញដោលនៅក្រុម ប្រឹក្សាប្រជាជន។

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ថ្លែងមតិនៅសម័យបើក (រូបថត៖ VOV)

នាព្រឹកថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអញ្ជើញចូលរួមពិធីបើកសម័យប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងដាណាំង។ ថ្លែងមតិនៅទីនេះ លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖

“សំដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភានៅសម័យប្រជុំលើកទី៥កន្លងទៅ ក្រុមប្រឹក្សាប្រជាជនទីក្រុងដាណាំងត្រូវការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវចំណុចអន់ខ្សោយ ជំរុញការកែទម្រង់រដ្ឋបាល កែទម្រង់យុត្តិធម៌ ប្រយុទ្ធប្រឆាំងអំពើពុករលួយ អនុវត្តន៍ការសន្សំសម្ចៃ ប្រឆាំងការខ្ជះខ្ជាយ ជំរុញការធ្វើផលិតកម្មអាជីវកម្ម អនុវត្តន៍ល្អគោលនយោបាយ សន្តិសុខសង្គម គោលនយោបាយចំពោះជនមានគុណូបការៈ។ ទន្ទឹមនឹងនោះបន្តធានាសន្តិសុខការពារជាតិ រក្សារឹងមាំស្ថិរភាពនយោបាយនិងសណ្ដាប់ធ្នាប់ សង្គមផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ