02/07/2018 07:19 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំអាមេរិក និងកាណាដាពិភាក្សាការងារតាមទូរស័ព្ទអំពីពាណិជ្ជកម្ម និងសេដ្ឋកិច្ច


ប្រធានាធិបតីអាមេរិកលោក Donald Trump (ស្ដាំ) និងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ។ (រូបថត: រ៉យទ័រ)

នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ លេខាធិការទទួលបន្ទុកសារព័ត៍មាននៃសេតវិមានលោកស្រី Sarah Sanders បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ដើម្បីពិភាក្សាអំពីបញ្ហាដែលទាក់ទិននឹងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ លោក Trudeau បានប្រាប់លោក Trump ថា កាណាដាគ្មានជម្រើសផ្សេងណាមួយនោះទេក្រៅពីការតបតវិញដោយដាក់ពន្ធគយដែលមានតម្លៃ 12,6 ពាន់លានដូល្លារអាមេរិកលើការនាំចូលមុខទំនិញមួយចំនួនពីអាមេរិក។លើសពីនេះទៅទៀត ថ្នាក់ដឹកនាំទាំងពីរូបបានឯកភាពរក្សារទំនាក់ទំនងយ៉ាងជិតស្និទ្ធនាពេលខាងមុខ។ ក្រៅពីនេះរដ្ឋាភិបាលកាណាដាក៏បានប្រកាសកញ្ចប់ថវិកាជំនួយហិរញ្ញវវត្ថុដែលមានតម្លៃរាប់ពាន់លានដុល្លារកាណាដាសម្រាប់វិស័យដែលរងផលប៉ះពាល់​ដោយភាពតានតឹងខាងពាណិជ្ជកម្មជាមួយអាមេរិក។ នេះគឺជាលើកដំបូងដែលកាណាដាដាក់វិធានការ​តប​តវិញយ៉ាងរឹងមាំដូច្នេះ ចំពោះសម្ព័ន្ធមិត្ត ហើយក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ