20/06/2018 09:52 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បំពេញទស្សនកិច្ចនៅចិន


 ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានរដ្ឋចិនលោក Xi Jinping (internet)

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​​២០១៨ ទីភ្នាក់ងារសារព័ត៌មានស៊ី​នហួ ជូនដំណឹងបានឲ្យដឹងថា៖​ ថ្នាក់ដឹកនាំ ស.ប.ប.ក​ លោក ​Kim Jong-un បានបំពេញទស្សនកិ​ច្ចនៅចិនចាប់ពីថ្ងៃទី១៩​ ដល់ថ្ងៃទី​២០ ខែមិថុនា​។ 
 
ទីភ្នាក់ងារព័​ត៌មានយ៉ុនហាប (កូរ៉េខាងត្បូ​ង) ក៏បានជូនដំណឹងបានឲ្យដឹងថា៖​យន្តហោះ An-148 មួយ​គ្រឿង​ របស់​​​ក្រុម​ហ៊ុនអាកាសចរណ៍​កូរ៉េខាងជើង ​Koryo បានហោះហើរចេញពីព្យុង​យ៉ាងកាលពីព្រឹកថ្ងៃ​ទី​១៩ ខែ​មិថុនា​ ហើយចុះចតនៅព្រលានយ​ន្តហោះអន្តរជាតិប៉េកាំ​ងនៅវេលាម៉ោង 9:30​ ព្រឹក។ ​ទោះយ៉ាងណា​ក៏​ដោយ​គ្មាន​​​ព័ត៌​មាន​ណាមួយ ដែលបញ្ជាក់​ថាតើថ្នាក់​ដឹកនាំ​កូរ៉េខាង​ជើង​ ​មាន​វត្តមាន​នៅលើ​យន្ត​ហោះនោះ​ដែរ​ឬ​ទេ។​

ទន្ទឹមនឹងនេះដែរ ម​ន្រ្តី ១ រូបនៅវិមាន​ប្រធានាធិបតីកូរ៉េ​ខាង​ជើង​ក៏​បាន​បញ្ជាក់​អំពីដំណើរ​ទស្សនកិច្ច​របស់​​ថ្នាក់​ដឹក​នាំ ស.​ប.ប.ក នៅចិននាថ្ងៃទី១៩​ ​ខែមិថុនា ហើយបានឲ្យ​ដឹងថា​៖  សេអ៊ូល ​"កំពុង​ប្រមូល​ផ្ដុំព័ត៌មាន​គ្រប់​គ្រាន់​​អំពីបម្រែប​ម្រូល​ រវាង ស.ប.ប​.ក និងចិ​ន"។

សារព័ត៌មាន​ Nikkei (ជប៉ុន) នាថ្ងៃដដែល ក៏បានជួនដំណឹ​ងបានឲ្យដឹងថា៖​ លោក​ Kim Jong-un អាចនឹង​ទៅ​បំពេញ​​ទស្សនកិច្ច​នៅប៉េកាំង​នាពេលឆាប់ៗ​ខាងមុខ ដើម្បីពិភាក្សាជាមួយប្រធា​នរដ្ឋចិន លោក​ Xi Jinping​ អំពី​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​។ ប៉ុន្តែ ក្រសួងការបរទេស​ចិន​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី ចំពោះ​ព័ត៌មាន​ពោល​ខាង​​លើឡើយ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ