12/06/2018 09:46 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំ ស.ប.ប.ក. និងអាមេរិកនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីថ្មី


 ថ្នាក់ដឹកនាំ ស.ប.ប.ក. និងអាមេរិកនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីថ្មី

ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. (KCNA) នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា៖ ថ្នាក់ដឹក​នាំ​ប្រទេសនេះ លោក Kim Jong-un នឹងពិភាក្សាទំនាក់ ទំនងថ្មីរវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោននៅជំនួបកំពូលជាមួយប្រធានាធិបតី អាមេរិកលោក Donald Trump នាថ្ងៃទី ១២ សឹង្ហបុរី។ តាម KCNA ថា៖ ថ្នាក់ដឹក នាំទាំងពីររូបនឹងពិភាក្សាអំពីការកសាងយន្តការរក្សាសន្តិភាពយូរអង់វែងនិងចីរភាពមួយលើឧបទ្វីបកូរ៉េនិងការលុបបំបាត់នុយក្លេអ៊ែរ។ នាថ្ងៃទី ១០ មិថុនា សេតវិមានបានឲ្យដឹងថា៖ គណៈប្រតិភូរបស់អាមេរិកនិងកូរ៉េខាងជើង​ជួប​គ្នានៅសឹង្ហបុរីនាថ្ងៃទី ១១ មិថុនា មុនពេលជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un។ លោក Donald Trump ក៏នឹងជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long នា ថ្ងៃដដែលផងដែរ។ នារសៀលថ្ងៃទី ១០ មិថុនា ក្រសួងការបរទេសសឹង្ហបុរីបានចេញសេចក្តីប្រកាសថា៖ ជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un កំពុងប្រព្រឹត្តទៅ។ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី សភាពការណ៍​នៅ ស.ប.ប.ក. ក៏ដូចជា ការផ្លាស់ប្តូវិជ្ជមានលើឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ