07/06/2018 09:42 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ ១២០ រូបចូលរួមចំណែកផ្ដូចផ្ដើមគំនិតការពារបរិស្ថាននៅតំបន់ Cuu Long

នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៨ នៅ Can Tho គណប្រតិភូការទូតអាមេរិកប្រចាំនៅវៀតណាម រួមជាមួយមជ្ជមណ្ឌលបង្កើតប្រភពអភិវឌ្ឍន៍ធនធានមនុស្ស សហគមន៍ចំណុះមហាវិទ្យាល័យ An Giang បានរៀបចំសិក្ខាសាលា “​ការ​ផ្ដើមគំនិតគំនិតរបស់ថ្នាក់ដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ ២០១៨៖ ការពារបរិស្ថាននៅវាលសណ្ដទន្លេ Cuu Long”។

សិក្ខាសាលា ការផ្ដើមគំនិតគំនិតរបស់ថ្នាក់ដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ ២០១៨

សិក្ខាសាលានេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ មិថុនា ដោយទាក់ទាញបានការចូលរួមរបស់តំណាងចំនួន ១២០ រូបមកពីប្រទេសអាស៊ានទាំង ១០។ នៅទីនេះ អង្គសិក្ខាសាលាបានស្រាវជ្រាវ និងសង្កេតមើលលើរាល់​ផលវិបាកថ្មីៗបំផុតពីបម្រែបម្រូលបរិស្ថាននៅវាលសណ្ដទន្លេ Cuu Long។ តាមនោះ អង្គសិក្ខាសាលានឹងលើកឡើងអំពីគោលគំនិត និងសំណើរសំដៅបន្ថូបន្ថយផលប៉ះពាល់ ដើម្បីជួយឧបត្ថម្ភប្រជាជននៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពប្រកបដោយនិរន្តរភាពក្នុងស្ថានភាពបម្រែបម្រូលអាកាសធាតុ។

សូមគូសបញ្ជាក់ថា៖ក្នុងរយៈពេល ៥ ថ្ងៃធ្វើការនេះ ថ្នាក់ដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍នឹងចុះទៅធ្វើកម្មសិក្សាជាក់​ស្ដែងនៅតំបន់ដែលរងផលប៉ះពាល់នៃបម្រែបម្រូលអាកាសធាតុនៅ ខេត្ត An Giang  Can Tho និង Bac Lieu ។ ហើយតាមនោះ ពិភាក្សាគ្នាដើម្បីដាក់ចេញនូវកម្មវិធីសកម្មភាពជាក់ស្ដែង ដោយមានការពិគ្រោះយោបល់​របស់អ្នកជំនាញជួរមុខលើវិស័យការពារបរិស្ថានផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ