07/06/2018 09:42 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាលវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធានសភាពជាន់ទាបឆែក

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបសាធារណរដ្ឋឆែកប្រធានគណៈបក្សកុម្មុយនិស្ត​ឆែក​-Morava លោក Vojtech Filip។


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយ  អនុប្រធានសភាជាន់ទាបឆែក លោក Vojtech Filip ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម

នៅក្នុងជំនួបនេះ អនុប្រធានសភាជាន់ទាបឆែក លោក Vojtech Filip បានឲ្យដឹងថា សាធារណរដ្ឋឆែកគាំ​ទ្រ​វៀត​ណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ​២០២០​-​២០២១​ និងគាំទ្រភាគីនានាចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប(EVFTA)។ អនុប្រធានសភាជាន់ទាបឆែកបានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមលើក​នេះ គណៈប្រតិភូនៃគណៈកម្មការវិទ្យាសាស្ត្រ អប់រំ វប្បធម៌ យុវជននិងកីឡានៃសភាជាន់ទាបសាធារណរដ្ឋឆែក​មានបំណងជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈដែលឆែកមានឧត្តមភាព។

អនុប្រធានសភាជាន់ទាបឆែកអះអាងថា សាធាណរដ្ឋឆែកត្រៀមជាស្រេចសហប្រតិបត្តិការជាមួយ​វៀត​ណាម​លើ​គ្រប់វិស័យ។

អញ្ជើញឆ្លើយតបវិញ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះ អាងថា វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសមិត្តភក្តិប្រពៃណី នៅអឺរ៉ុបភាគកណ្តាល​​និងកើត ក្នុងនោះឆែកជាដៃគូអាទិភាពមួយដែរ។

ទិដ្ឋភាពនៃជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជាមួយ
អនុប្រធានសភាជាន់ទាបឆែក លោក Vojtech Filip

ក្នុងថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបឆែកនិងជាប្រធានគណៈបក្សកុម្មុយនិស្តឆែក- Morava លោក Vojtech Filip ផងដែរ។ នៅក្នុងជំនួបនេះ លោក Vojtech Filip មានបំណងចង់ឲ្យវៀតណាមអនុវត្តយ៉ាងឆាប់ៗគោលនយោបាយទិដ្ឋាការបើកទូលាយសម្រាប់ពលរដ្ឋឆែកព្រមទាំងបានឲ្យដឹងថា ឆែកនឹងបង្កលក្ខណៈងាយ​ស្រួលអំពីបែបបទទិដ្ឋាការសម្រាប់ជនវៀតណាមដែលកំពុងធ្វើការសិក្សារៀនសូត្រនិងទៅទេសចរណ៍ នៅ​ឆែក ផងដែរ។ រួមជាមួយគ្នានោះ ឆែកនឹងបង្កើតមូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួននិងជួយលើកកម្ពស់ថ្វីដៃសម្រាប់ពលករវៀតណាមលើវិស័យមួយចំនួន។ លោករូបនេះក៏បានស្នើឲ្យភាគីទាំងពីរ ពន្លឿនយ៉ាងឆាប់ៗកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាអាកាសចរណ៍ផងដែរ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ឲ្យដឹងថា បច្ចុប្បន្ននេះ វៀតណាមមានក្រុមហ៊ុន អាកាសចរណ៍ជាច្រើនហើយនេះក៏ជាវិស័យសហប្រតិបត្តិការពោរពេញទៅដោយសក្កានុភាពរបស់វៀតណាម ជាមួយ​ប្រទេសនានាលើទូទាំងពិភពលោកក្នុងនោះមានឆែក។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើរឲ្យសាធារណរដ្ឋឆែក គាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិ ន្ត្រៃយ៍នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១។ ហើយវៀតណាមក៏ត្រៀមជាស្រេចគាំទ្រ​ឆែក​បង្កើនទំនាក់ទំនងជាមួយអាស៊ាននិងប្រទេសសមាជិកនានាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ