25/05/2018 09:36 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជួបជាមួយទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ចើញទទួលជួបជាមួយទេសាភិបាលអូស្ត្រាលី លោក  Peter Cosgrove

ក្នុងជំនួបនេះ​ លោក Nguyen Xuan ​Phuc បានចាត់​ទុកថា ដើម្បី​បន្តរក្សា​និន្នាការ​អភិវឌ្ឍន៍​យ៉ាង​សកម្ម​ដូច​បច្ចុប្បន្ន​ក៏ដូចជា​ធ្វើឲ្យស៊ីជម្រៅថែមទៀត នូ​វទំនាក់ទំនងរវាងភាគីទាំង​ពីរ​នោះ គឺភាគី​ទាំង​ពីរគប្បី​បង្ហើយ​នូវ​កម្ម​វិធី​សកម្មភាព​២០១៦-២០១៩ ជម្រុញវិធានការពន្លឿនពាណិជ្ជ​កម្មមួយចំនួនជា​ពិសេស បង្ក​លក្ខណៈ​ងាយ​ស្រួល​ថែម​ទៀត​ សម្រាប់សហគមន៍សហគ្រា​សនៃប្រទេសទាំងពី​រផ​ងដែ​រ។​

 
ប្រធានរដ្ឋសភាវៀៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួួយទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove  

ក្នុងថ្ងៃដដែល ក្នុងជំនួបជាមួយ​​ទេសាភិបាកអូស្ត្រាលី លោក ​Peter Cosgrove ប្រធានរដ្ឋសភា​ វៀតណាម លោក​ស្រី Nguyen​ Thi Kim Ngan បានអះអាងថា​ រដ្ឋសភា​វៀត​ណាម គាំទ្រ​ការ​បង្កើន​ទំនាក់​ទំនង​ដៃគូយុ​ទ្ធ​សាស្ត្រ​វៀត​ណាម​-អូស្ត្រាលី ដែលបង្កើតគ្របខ័ណ្ឌ​សំខាន់​ថ្មី ដើម្បី​នាំកិច្ច​សហប្រតិ​បត្តិការ​លើ​គ្រប់​វិស័យ​កាន់តែ​ជាក់ស្តែង​ជាង។ ស្តីពីទំនាក់ទំនងរវាងរដ្ឋ​សភាទាំងពីរ ប្រធានរដ្ឋសភាវៀ​តណាមបានចាត់ទុក​ថា នា​ពេល​ខាង​មុខ ក្រុមសមាជិកស​ភាមិត្ត ភាពនៃប្រទេសទាំងពីរនឹងបង្កើត​ផែនការសហប្រតិបត្តិកា​រ ដើម្បី​រួម​ចំណែក​ជាក់​ស្តែង​ក្នុងការ​កសាង​ទំនាក់ទំនង​មិត្តភាពរ វាងប្រទេសទាំងពីរនិងរដ្ឋស​ភាទាំងពី​រ៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ