19/05/2018 09:47 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ


 ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី១២៨ នៃទិវា​កំណើតរបស់លោកប្រធានហូជីមិញ ​(ថ្ងៃទី១៩ ខែឧសភា ឆ្នាំ​១៨​៩០ - ថ្ងៃទី១៩​ ខែឧសភា ឆ្នាំ​២០១៨)​ នាព្រឹកថ្ងៃទី១៨ ខែឧសភា ​គណៈប្រតិភូប្រតិ បត្តិមជ្ឈឹ​មបក្ស ​ប្រធានរដ្ឋ ​រដ្ឋសភា ​រដ្ឋាភិបាល​ គណៈកម្មាធិការមជ្ឈឹមរណសិ​រ្ស​មាតុ ភូមិវៀត​ណាម ​បានអញ្ជើញ​ទៅ​ដាក់​កម្រង​​ផ្កានិងចូ​ល​ប្រាំង​តម្កល់​សពគោរពវិញ្ញាណ​ក្ខ័ន្ធ​​លោកប្រធានហូជីមិ​ញ។

កម្រង​ផ្ការបស់គណៈប្រតិភូបាន​សរសេរថា“ដឹងគុណលោកប្រធាន​ហូជី​មិញ​ជា​និរន្ត”។ គណៈ​ប្រតិភូសុទ្ធតែ​សម្តែង​​នូវការ​ដឹងគុណយ៉ាងអនេកដល់គុណ​បំណាច់ដ៏មហិមារ​ របស់លោក​ប្រធានហូជីមិញ ដែល​ជា​អគ្គមគ្គ​ទេ្ទស​​របស់បក្ស​និងរបស់ប្រជាជាតិវៀត​ណាម។ លោកប្រធាន​ ហូជី មិញបានពលី​ជីវិតរបស់​ខ្លួនដើម្បី​បុព្វ​ហេតុ​តស៊ូរំដោះ​ប្រទេសជាតិ បង្រួប បង្រួម​ជាតិ កសាងមាតុប្រទេសវៀតណាមឯ​ករាជ្យ​។
 
ក៏នាព្រឹកថ្ងៃ​ទី១៨ខែឧសភានោះ គណៈប្រតិភូប​ក្សទ័ពមជ្ឈឹមនិងក្រសួងការពារប្រ ទេស​វៀតណាម គណៈកម្មា​ធិការបក្ស​នគរបាល​មជ្ឈឹមនិងក្រសួងនគរ​បាល ក្រុមប្រឹក្សាប្រជាជន គ​ណៈកម្មាធិការទីក្រុងហាណូយ​ បានអញ្ជើញ​ទៅដាក់កម្រង​ផ្កានិង ចូលប្រាំងគោរព​វិញ្ញាណ​ក្ខ័ន្ធ​លោកប្រធានហូជីមិញ​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ