28/04/2018 09:58 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម


 អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែន (រូបថត៖ TTXVN) 

នៅបណ្ដាជំនួបនេះ អនុប្រធាន​រដ្ឋសភាវៀតណាមលោកស្រី T​ong Thi Phong បានអះអាងថា ដំ​ណើរ​ទស្សន​កិច្ចការ​ងារនៅក​ម្ពុជាលើ​កនេះ គឺសំដៅ​បង្ហាញ​នូវគោល​បំណង​របស់​រដ្ឋសភា​វៀត​ណា ម​ចង់​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​មិត្តភាពជាប្រពៃណី និងកិច្ច​សហប្រតិបតិ្តកា​រលើគ្រប់វិស័យ រ​វាង​ប្រទេសទាំង​ពីរនិយាយរួម ក៏ដូច​ជារ​វាងស្ថាប័ននីតិបញ្ញតិ្តនៃ​ប្រទេសទាំងពីរ​និយាយដោយ​ឡែកផងដែរ។

បន្ត​ដំណើរទស្សនកិច្ចការងារ​នៅកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៨ គណៈប្រតិ​ភូជាន់ខ្ពស់រដ្ឋសភា វៀតណាម​ដឹកនាំ​ដោយ​អនុប្រធានរដ្ឋ​សភាលោកស្រី Tong T​hi Phong បាន​ជួបសម្ដែង​ការគួរ​សមជាមួយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី នាយករដ្ឋមន្រ្តី​សម្ដេច តេជោ ហ៊ុន សែន ប្រ​ធានព្រឹទ្ធសភាស​ម្ដេច​ សាយ ឈុំ ហើយជួប​ចរចា​ជាមួយអនុប្រធានទី​មួយព្រឹទ្ធសភាលោក នៃ​ ប៉េណា ជួបសំណេះសំណាលជា​មួយកម្មាភិបាល បុគ្គលិក​ស្ថានទូត និងតំណាងសហ​គ្រាសនិងសហ​គមន៍ប្រជាអាណិកជ​នវៀតណាម​នៅកម្ពុជា​។

 

 
 អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាសម្ដេច សាយ ឈុំ

នៅបណ្ដាជំនួប​នេះ អនុប្រធានរដ្ឋសភា​វៀតណាម​លោកស្រី Tong Thi Phong បានអះអាងថា ដំ​ណើរទស្សនកិច្ច​ការងា​រនៅកម្ពុជា​លើកនេះ គឺសំដៅប​ង្ហាញនូវគោល​បំណងរបស់​រដ្ឋសភាវៀត​ណាម​ចង់រួមចំ​ណែក​ពង្រឹង​ទំនាក់​ទំនង​ មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិ​បតិ្តការលើគ្រប់វិស័យរវា​ង ប្រទេសទាំងពីរនិ​យាយ​រួម ក៏ដូច​ជារវាង​ស្ថាប័ននីតិ​បញ្ញតិ្ត​ នៃប្រទេសទាំងពីរនិយា​យដោយឡែកផង​ដែរ។ លោកស្រី Ton​g Thi Phong ស​ង្កត់ធ្ងន់​ថា វៀត​ណាមនឹងធ្វើអស់ពីកម្លាំងកា​យចិត្ត​រួមជា​មួយកម្ពុជា ដើម្បី​រក្សានិង​ពូនជ្រុំឲ្យទំនាក់​ទំនងមិត្តភាព រវាងប្រទេស​ទាំងពីរកាន់​តែអភិវឌ្ឍន៍យ៉ាងស៊ី​ជំរៅ និងប្រកបដោយប្រសិទ្ធភាពលើគ្រ​ប់វិស័យ​។
 
ថ្នាក់ដឹកនាំជាន់ខ្ពស់​របស់កម្ពុជា បានវាយតំលៃ​ខ្ពស់ហើយសម្ដែងក្ដី​ សោមនោស្ស​រីករាយ​នាពេលដែល​ទំនាក់ទំនង​សហប្រតិបតិ្ត​ការរវងប្រទេសទាំងពីរកាន់​តែអ​ភិវឌ្ឍន៍លើគ្រប់វិ​ស័យ ក្នុងនោះទំ​នាក់ទំនង រវាង​ស្ថាប័ន​នីតិបញ្ញា​ត្តិនៃប្រទេស​ទាំងពីរ​ ក៏មានការបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំ​ងក្លាផងដែរ។
​ 
នារសៀលថ្ងៃ​ដដែល គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀ​តណាមបានចាកចេញ​ពីកម្ពុជា វិលត្រ​ឡប់មកប្រទេសវិញ​ បញ្ចប់ប្រកប​ដោយល្អប្រសើរ​នូវដំណើរទស្សនកិច្ច​ជាផ្លូវការ ក្នុងរយៈពេល២ថ្ងៃនៅព្រះរា​ជាណាចក្រកម្ពុជា៕​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ