04/02/2018 00:23 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ


ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធ
លោកប្រធានហូជីមិញ (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៨ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ កុម្ភៈ ឆ្នាំ១៩៣០ ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៨) និងទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨នោះ នាថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូនៃ​គណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​វៀត​ណាម​ បានទៅដាក់កម្រងផ្កានិងចូលប្រាំងតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ហើយដាក់កម្រង​ផ្កា នៅស្ដូបគោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅវិថី Bac Son រដ្ឋធានីហាណូយផងដែរ។ អញ្ជើញចូលរួមពិធីនេះមានថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងមជ្ឈឹមរណសិរ្សមាតុភូមិ​វៀត​ណាម​។ គណៈប្រតិភូបានសំដែងសេចក្ដីគោរពនិងការដឹងគុណដ៏ធំធេងចំពោះលោកប្រធានហូជីមិញជាស្ថាបនិក​ ​និងមេដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ