19/01/2016 09:31 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តជប៉ុនលើកកំពស់នូវសមិទ្ធិរបស់វៀតណាម


លោក Yasuo Ogata

ក្នុងឱកាសដែលមហាសន្និបាតតំណាងទូទាំងប្រទេសលើក​ទី១២ របស់​បក្សកុម្មុយនិស្ត​វៀត​ណាម ដែល​បាន​ប្រារព្ធ​ឡើង ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី​២៨ខែ​មករា​ឆ្នាំ២០១៦​ខាងមុខ នៅទីក្រុងហាណូយ គណៈកម្មាធិការ​មជ្ឈឹម បក្ស​​កុម្មុយនិស្តជប៉ុន បានផ្ញើរសារអំណរសាទរនិងសម្តែង នូវការសាមគ្គីទៅកាន់មហា​សន្និបាត។ ក្នុង​បទ​ឆ្លើយ​សម្ភាសន៍​ជាមួយ​អ្នកយក​ព័ត៌មាន នៃទីភ្នាក់ងារ​សារព័ត៌​មានវៀតណាម​ប្រចាំនៅ​ជប៉ុន អតីតព្រឹទ្ធសភា​លោក Yasuo Ogata អនុប្រធានគណៈ​កម្មាធិការ​បក្សកុម្មុយនិស្តជប៉ុន បានអះអាងថា ក្រោមការ​ដឹកនាំ​ដ៏ឈ្លាសវៃ របស់​បក្ស​កុម្មុយនិស្ត​វៀត​ណាម ទទួលបានសមិទ្ធិ​ជាច្រើន។ ពីប្រ​ទេសក្រីក្រ​មួយ វៀតណាម​បាន​ឈាន​ដល់​ប្រទេស​មាន​ចំណូល​មធ្យម។ មិនត្រឹម​តែប៉ុណ្ណោះ វៀតណាមក៏ទទួលបានការ​វាយតម្លៃ​សកម្ម ក្នុងអាណត្តិ​ជា សមាជិក​មិន​អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បទៀតផង។ វៀតណាមក៏ជា សមាជិក​សកម្មក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​អាស៊ាន។ ដោយហេតុនេះ គណៈបក្សកុម្មុយ​និស្តជប៉ុន បាន​ជឿជា​ក់​ថា មហា​សន្និបាត​តំណាង​ទូទាំង​ប្រទេស លើក​ទី១២​នៃ​បក្សកុម្មុយនិស្តវៀតណាម នឹងនាំចេញគោល​នយោបាយថ្មីសំដៅ នាំប្រទេសជាតិ​អភិវឌ្ឍនា​ពេល​អនាគត និងដើរតួនាទីកាន់តែសំខាន់លើឆាក អន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ