04/01/2016 09:38 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្ស រដ្ឋជួបប្រាស្រ័យសមាជិកសមាជិកាសភាមណ្ឌលហាណូយ


ថ្នាក់ដឹកនាំបក្ស រដ្ឋជួបប្រាស្រ័យសមាជិកសមាជិកាសភាមណ្ឌលហាណូយ

នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈ​កម្មាធិការប្រជាជន និង​គណៈ​ប្រតិភូ​សមាជិក សមាជិកាសភាមណ្ឌលហាណូយ​បានរៀបចំជំនួបប្រាស្រ័យ ជាមួយបណ្ដាសមាជិក សមាជិកា​សភាហាណូយ ក្នុង​គ្រប់ដំណាក់កាល ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃ​ទីវាបោះឆ្នោត​សកល លើកដំបូង ជ្រើសតាំងរដ្ឋសភាវៀតណាម។

​ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន​ថ្លែងអំណរគុណចំពោះសមាជិក សមាជិកាស​ភាមណ្ឌលហាណូយ​គ្រប់ជំនាន់ បាន​រួមវិភាគទានចំពោះសកម្មភាពរបស់រដ្ឋសភា។ ទន្ទឹមនឹង​នោះ លោក Nguyen Sinh Hung ក៏បានសង្ឃឹមថា៖ បណ្ដាសមាជិក សមាជិកាសភាហាណូយ បន្តរួមវិភាគ​ទាន​ច្រើ​ន​ថែម​ទៀត ក្នុង​បុព្វហេតុផ្លាស់ប្តូរថ្មី បន្តរួមចំណែកក្នុងបុព្វហេតុកសាង​ និងអភិវឌ្ឍន៍រដ្ឋធានី អោយ​សមស្រប​ជាមួយ​គោល​បំណង​ របស់​អ្នកបោះឆ្នោត​និងប្រជាជនក្នុងទូទាំងប្រទេស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ