18/07/2021 09:28 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំ APEC ឯកភាពបង្កើនសមត្ថភាពផលិតនិងផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩

បញ្ចប់កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ APEC បានឯកភាពអនុម័តលើសេចក្ដីថ្លែង ការណ៍ស្ដីពីការ “ជំនះពុះពារលើកូវីដ ១៩ និងជំរុញល្បឿននៃដំណើរការស្ដារសេដ្ឋកិច្ច ឡើងវិញ”។ សេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជា ការងារចាំបាច់ដើម្បីជួយពិភពលោកអាចជំនះលើស្ថានភាពសុខាភិបាលជាបន្ទាន់នា បច្ចុប្បន្ន។ ថ្នាក់ដឹកនាំនៃប្រទេសសមាជិកទាំង២១ បានសន្យានឹងខិតខំប្រឹងប្រែង បង្កើនសមត្ថភាពផលិត ផ្គត់ផ្គង់និងចែកចាយវ៉ាក់សាំង។

ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក APEC។ (រូបថត៖ VNA)


នាថ្ងៃទី១៦ ខែកក្កដា ថ្នាក់ដឹកនាំនៃប្រទេសសមាជិក APEC បានបើកកិច្ចប្រជុំក្រៅផ្លូវការតាមប្រព័ន្ធវីដេអូ  ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមជាបន្ទាន់ប្រឆាំង នឹងជម្ងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយជម្ងឺរាត ត្បាតនេះផងដែរ។

បញ្ចប់កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ APEC បានឯកភាពអនុម័តលើសេចក្ដីថ្លែងការណ៍ស្ដីពីការ “ជំនះ ពុះពារលើកូវីដ ១៩ និងជំរុញល្បឿននៃដំណើរការស្ដារសេដ្ឋកិច្ច ឡើងវិញ”។ សេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជា ការងារចាំបាច់ដើម្បីជួយពិភពលោកអាចជំនះលើស្ថានភាពសុខាភិបាលជាបន្ទាន់នាបច្ចុប្បន្ន។ ថ្នាក់ដឹកនាំនៃប្រទេសសមាជិកទាំង២១ បានសន្យានឹងខិតខំប្រឹងប្រែង បង្កើនសមត្ថភាពផលិត ផ្គត់ផ្គង់និងចែកចាយវ៉ាក់សាំង។

ថ្នាក់ដឹកនាំ APEC ក៏បានឯកភាពលើទិសដៅប្រតិបត្តិការរបស់ APEC នាពេល ខាងមុខ រួមមាន៖ គាំទ្រការចែករំលែកវ៉ាក់សាំងរវាងសមាជិកនានា; អំពាវនាវឲ្យផ្ទេរ ប្រគល់បច្ចេកវិទ្យា ពង្រឹងប្រព័ន្ធសុខាភិបាល; បង្កើនការអនុវត្តគោលនយោបាយម៉ាក្រូ សេដ្ឋកិច្ច គោលនយោបាយជួយឧបត្ថម្ភនារីនិងសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (MSMEs) ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ សំដៅបង្កើតការងារធ្វើ លើកកំពស់ផលិតភាពសេដ្ឋកិច្ច ជំរុញនវានុវត្តភាព រួមចំណែកបង្កភាពងាយស្រួលដល់ដំណើរការស្ដារសេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានោះ គឺជំរុញល្បឿននៃដំណើរការផ្លាស់ប្ដូរ ឌីជីថល និងបង្រួញគម្លាតឌីជីថល ជួយសម្រួលដល់ការផ្លាស់ប្ដូរទំនិញនិងសេវាកម្ម ធានាខ្សែសង្វាក់ផ្គត់ផ្គង់ប្រតិបត្តិការយ៉ាងរលូន ជួយគាំទ្រដល់ដំណើរការចែកវាយ វ៉ាក់សាំង ព្រមទាំងអនុញ្ញាតឲ្យធ្វើដំណើរឆ្លងដែនប៉ុន្តែធានាសុវត្ថិភាពសុខាភិបាល។ ល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ