25/01/2019 10:07 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមជូនពរឆ្នាំថ្មីប្រពៃណីជនរួមជាតិនៅតាមតំបន់


 ក្រុមការងារនៃរដ្ឋសភា វៀតណាមដឹកនាំដោយ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខនិង ប្រគល់អំណោយបុណ្យតេតជូនចំពោះគ្រួសារមានគុណូបការៈ នៅខេត្ត Hau Giang

 នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩ ក្រុមការងារនៃរដ្ឋសភា វៀតណាមដឹកនាំដោយ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខនិង ប្រគល់អំណោយ​បុណ្យតេត​ជូន​ចំពោះ​បណ្ដា​គ្រួសារ​គោល​នយោបាយ​ ជនមាន គុណូបការៈចំពោះបដិ​វត្តន៍ កុមារដែលមានស្ថានភាពរស់នៅលំបា​ក គ្រួសារ​ក្រីក្រ និង​ជន​​រងគ្រោះដោយ​ជាតិគីមីពុលពណ៌លឿងទុំ នៅខេ​ត្ត Hau Giang ភាគខាង ត្បូ​ងវៀត​ណាម​។
 
ក្នុងដំណើរ​ទស្សនកិច្ច​នេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសាកសួរសុខ​ទុក្ខបណ្ដា​អតីត​យុទ្ធជន​ គ្រួសារយុទ្ធជនពិការ​និងយុទ្ធ ជនពលី ព្រមទាំងអះអាង​ថា បក្សនិងរដ្ឋ​ចងចាំ​ជានិច្ច​ចំពោះពលី​កម្មដ៏ខ្ពង់​ខ្ពស់ របស់យុទ្ធជនពិការ យុ​ទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី ជនមា​នគុណូបការៈចំពោះ បដិវ​ត្តន៍ ក៏ដូច​ជា ជានិ​ច្ចកាលយកចិត្តទុកដាក់ ថែទាំដល់ជីវភាពរស់នៅ​ទាំងខាង សម្ភារៈនិង​ស្មារតី​របស់​ប្រជាជន​គ្រប់​រូប​ផង​ដែរ​។

​អញ្ជើញចូលរួមកម្មវិធីប្រគល់អំណោយបុណ្យតេតនៅមជ្ឈមណ្ឌលសន្និសីទខេត្ត Hau Giang លោក​ស្រីប្រធាន​រដ្ឋសភា​បាន​ប្រគល់អំណោយចំនួន១៧០ចំណែ​ក ជូនចំពោះគ្រួសារគោលនយោបា​យ ជនមាន​គុណូប​ការៈចំ​ពោះបដិវត្តន៍ កុមារ ​ដែលមានស្ថានភាពរស់នៅលំបាក ​គ្រួសារក្រីក្រនិងជនរ​ងគ្រោះដោយជាតិគីមី ពុល​ពណ៌​លឿ​​ង​ទុំ។
​ 
នាព្រឹក​ថ្ងៃដដែល​ ប្រធានគណៈកម្មាធិការឃោសនានិងអប់រំម​ជ្ឈឹមលោក Vo Van Thuong រួមជាមួយ​តំណាង​មជ្ឈឹម​សមាគមន៍​កាកបាទក្រហមវៀតណាម និងតំណាងខេត្ត ​Lang Son បានទៅសាកសួរ​សុខទុក្ខ​និង​ប្រគល់​អំណោយ​បុណ្យ តេតជូនចំពោះគ្រួសារគោលន​យោបាយ គ្រួសារមានគុណូបការៈចំ​ពោះបដិវត្តន៍​ និង​គ្រួសារ​ក្រីក្រ​​នៅ​ស្រុកព្រំដែន​ Van Lang ខេត្ត Lang Son។

អនុប្រធាន​រដ្ឋសភាលោក Do Ba Ty និងគណៈប្រតិភូសមាជិកស​ភា ​មណ្ឌលខេត្ត Lao Cai ក៏បានទៅ​ជូនពរឆ្នាំ​ថ្មី​​ប្រពៃណី២០១៩​ចំពោះកងកម្លាំង ប្រដាប់អាវុធនិងគ្រួសា​រក្រីក្រ គ្រួសារគោល​នយោបាយនានា​នៅខេត្ត​ Lao Cai ផងដែរ​៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ