
លេខាទី១បក្សកុម្មុយនិស្ត ប្រធានក្រុមប្រឹក្សាជាតិ និង
គណៈរដ្ឋមន្ត្រីគុយបា Raul Castro Ruz (រូបថតៈHuffingtonpost.com)
នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ លេខាទី១បក្សកុម្មុយនិស្ត ប្រធានក្រុមប្រឹក្សាជាតិនិងគណៈរដ្ឋមន្ត្រីគុយបា Raul Castro Ruz បានផ្ញើសេចក្តីជូនពរទៅបក្សកុម្មុយនិស្ត រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៧១ ទិវាបុណ្យជាតិវៀតណាម។ សារទូរលេខអំណរសាទរជូនដល់អគ្គលេខាបក្សលោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang និងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ដែលបានសារព័ត៌មានគុយបាចុះផ្សាយនោះ លោកប្រធាន Raul Castro បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់គុយបាក្នុងការបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez ក៏បានផ្ញើរសេចក្តីជូនពរទៅឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ព្រមទាំងសង្កត់ធ្ងន់ថា ត្រៀមខ្លួនជាស្រេចខិតខំប្រឹងប្រែងរឹតបន្ទឹងថែមទៀតទំនាក់ទំនងមិត្តភាពប្រវត្តិសាស្ត្រវៀតណាម-គុយបា៕
តាម VOV5-វិទ្យុសម្លេងវៀតណាម