01/12/2014 15:02 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំIPUមានបំណងថាវៀតណាមនឹងក្លាយទៅជាសមាជិកដ៏ខ្លាំងរបស់ខ្លួន


អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phongទទួលជួបសន្ទនាជាមួយអគ្គលេខាធិការ IPU លោក
Martin Chungong (រូបថតៈ TTXVN)

ក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការសហភាពអន្តរសភា (IPU) និងក្រុមពិគ្រោះយោបន់សហភាព​អន្តរសភា​ពិភព​លោក​​ ទទួលបន្ទុកការងារ ប្រយុទ្ធប្រឆាំង HIV/AIDS នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៤ អនុប្រធាន​រដ្ឋ​សភា​វៀត​ណាម​ លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា វៀតណាមមានកិត្តយសដោយ បាន IPU ជ្រើសរើសចូលរូម​កម្មវិធី​​សហប្រតិបត្តិការត្រីភាគីអំពី HIV/AIDS។ លោកស្រីមានបំណងថា IPU នឹងរួមសហកាយ៉ាងស្អិតរ​មួត​ជាមួយ​រដ្ឋ​សភា​វៀតណាម ក្នុងការត្រៀមរៀបចំឲ្យសេចក្តីថ្លែងការណ៍ក្រុងហាណូយ ដែលនឹងបាន ដាក់ជូនមហាសន្និបាត​អន្តរ​សភាពិភពលោកលើកទី១៣២ ដែលបានរៀបចំ ឡើងនៅទីក្រុងហាណូយ (វៀតណាម)នាខែឧសភាឆ្នាំ២០១៥ខាងមុខ។

វាយតម្លៃខ្ពស់ចំពោះរាល់ការបំប្រឹងប្រែងរបស់វៀតណាម ក្នុងការត្រៀម​រៀបចំឲ្យមហាសន្និបាតអន្តរសភាពិភពលោក លើកទី១៣២ លោក Martin Chungong អគ្គលេខាធិការ IPU បានជឿជាក់ថា មហាសន្និបាតអន្តរសភា ១៣២ នឹង​ទ​ទួល​បានជោគជ័យ។ លោក Martin​អះអាងថា នឹងរួមសហការយ៉ាងស្អិតរមួតជាមួយវៀតណាម និងមានបំណងថា វៀត​ណាមនឹងក្លាយទៅជាសមាជិក ដ៏ខ្លាំង១របស់IPU៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ