23/03/2015 14:30 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំ CPI និង CPI-M របស់ឥណ្ឌាទទួលជួបជាមួយ​ប្រធានគណៈ​កម្មាធិការ មជ្ឈឹមរណ​សិរ្សមាតុភូមិ​វៀតណាម

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឥណ្ឌា នាព្រឹក​ថ្ងៃទី២២ខែមិនាឆ្នាំ២០១៥ លោក Nguyen Thien Nhan ប្រ​ធាន​គណៈកម្មាធិ​ការមជ្ឈឹម​រណសិរ្ស​មាតុភូមិ​និងគណៈប្រតិភូ​វៀតណាម បាន​ទៅ​ដាក់​​កម្រង​ផ្កាគោរព​​វិញ្ញាណក្ខ័ន្ធ​នៅ​ផ្នូរម​គ្គុទ្ទេស Mahatma Gandhi។ នាថ្ងៃដដែល លោក Nguyen Thien Nhan និង​គណៈ​ប្រតិភូ​វៀតណា​ម​បានមាន​​ជំនួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាប្រាស្រ័យវប្បធម៌ឥណ្ឌា​(ICCR)​លោកLokesh ​​Chandra​។ នៅទី​នេះ លោក Nguyen Thien Nhan បានអះ​អាងថា ដោយ​មាន​ប្រពៃណី​សាមគ្គី​ភាព​មិត្ត​ភាព រួមជាមួយ​កម្មវិធីសហប្រតិបតិ្ត​ការប្រកប​ដោយ​ជោគជ័យនាពេលកន្លងទៅ ទំនាក់ទំនង​វៀតណាម ឥណ្ឌា នឹង​ទទួល​បាន​សមិទ្ធិ​ផលដ៏ធំធេង​ជាងទៀតនា​ប៉ុន្មានឆ្នាំ​ខាងមុខ។ រីឯខ្លួនវិញ លោក Chandra បាន​អះ​អាង​​នូវ​សារ​​សំខាន់​​នៃកម្មវិធី​ជួប​​ប្រាស្រ័យ សហ​ប្រតិបតិ្តការ​វប្បធម៌ ក្នុង​ទំនាក់​ទំនង​សហ​ប្រតិបតិ្ត​ការលើ​គ្រប់​វិស័យ​របស់​ប្រទេស​ទាំង២។
 


ថ្នាក់ដឹកនាំគណៈបក្ស CPI-M របស់ឥណ្ឌាទទួលជួបសន្ទនាជាមួយលោក Nguyen Thien Nhan (រូបថត៖TTXVN)

មុននោះនារសៀលថ្ងៃទី២១ខែមិនាឆ្នាំ២០១៥ នៅរដ្ឋធានីញូវដេលីរបស់ឥណ្ឌា ថ្នាក់ដឹកនាំគណៈ​​បក្ស​កុម្មុយ​និស្ត​ឥណ្ឌា (CPI) និង​គណៈបក្សកុម្មុយនិស្តឥណ្ឌា Marxist (CPI- M) បាន​ទទួលជួបសន្ទនាជាមួយលោក Nguyen Thien Nhan រួមជាមួយ​គណៈប្រតិភូវៀត​ណាម។ ថ្នាក់ដឹកនាំ​របស់គណៈបក្ស​ទាំង២នេះ​សុទ្ធ​តែ​មាន​គោល​បំណង​ថា វៀត​ណាម​និងឥណ្ឌា​ នឹងខំប្រឹងប្រែងជំរុញ​ទំនាក់ទំនងសហប្រតិបត្តិការ​យ៉ាង​ខ្លាំងក្លា​ថែម​ទៀត ជាពិសេស​គឺក្នុងវិស័យ​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម ដើម្បីផល​ប្រយោជន៍​របស់ ប្រជា​ជននៃ​ប្រទេស​ទាំង២និង​ភាព​សម្បូររុងរឿងរបស់តំបន់ទាំង​មូល។ ថ្លែងមតិនៅ បណ្ដាជំនួប​សន្ទនាជាមួយ​ថ្នាក់ដឹក​នាំ CPI និង CPI-M លោក​ Nguyen Thien Nhan បានសម្ដែង​ក្ដីសង្ឃឹម​ថា ទំនាក់​ទំនង​រវាងបក្សកុម្មុយនិស្ត​វៀតណាជា​មួយ​គណបក្ស​​ទាំង២នេះ នឹងកាន់តែ​ត្រូវបាន​រឹតបណ្តឹង និងអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ​រួមចំ​ណែក អភិ​វឌ្ឍន៍​ទំនាក់​ទំនង​សហប្រតិ​បតិ្តការលើវិស័យ​ជាច្រើន​និងដៃគូ​យុទ្ធ​សាស្ត្ររវាង វៀតណាមនិងឥណ្ឌា។
 


លោក Nguyen Thien Nhan ថ្លែងមតិនៅវេទិការអង្គភាពអាជីវកម្មឥណ្ឌាវៀតណាម (រូបថត៖TTXVN)

នាថ្ងៃដដែល លោក Nguyen Thien Nhan បានចូលរួមវេទិការអង្គភាពអាជីវកម្ម​ឥណ្ឌា​វៀត​ណាម​។ ថ្លែង​មតិ​នៅទី​នេះ លោក​បានស្នើឲ្យស្ថាប័ន​រដ្ឋាភិបាល​និង អង្គភាព​អាជីវកម្មនា​នានៃប្រទេស​ទាំង២ត្រូវ​ចាប់​យក​ឱកាស​ដើម្បី​ជំរុញ​ទំនាក់​ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីឲ្យអភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លាថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ