23/03/2015 14:30 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំអ៊ឺរ៉ុបព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជនសកម្មប្រយុទ្ធ


រូបថតៈ AFP

តាមទីភ្នាក់ងារសារព័ត៌មានអូទ្រីស (APA) ថា ប្រទេសចំនួន១០នៅភាគ​កណ្តាល​និង​ភាគ​ខាង​ត្បូង​របស់​អឺរ៉ុប​បាន​ព្រ​មព្រៀងថា រឹតបន្តឹងកិច្ចសហប្រតិបត្តិ​ការ ឲ្យខ្លាំង​ក្លាថែម​ទៀត​ក្នុងការ​ប្រឆាំង​នឹង​កង​កម្លាំង​ជន​សកម្ម​ប្រ​យុទ្ធ។ នេះជា​លទ្ធផល​ទទួលបាន​ក្នុងសន្និ​សីទ “រួមគ្នាដោះស្រាយ​បញ្ហាជន​សកម្មប្រ​យុទ្ធ” ដែល ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​ធានី Vienna របស់​អូទ្រីស នាថ្ងៃទី​២០ខែមិនាឆ្នាំ២០១៥។ ថ្លែង​មតិជា​មួយ​មជ្ឈដ្ឋាន​អ្នក​កា​សែត​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃអូទ្រីសបាន​ឲ្យដឹងថា ប្រទេស​ទាំង​អស់នេះ​ត្រូវកសាងយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ ដើម្បី​ទប់ទល់នឹងលិទ្ធិជ្រុល​និយម។ យុទ្ធសាស្រ្តនេះ​នឹងដាក់ចេញបណ្តាវិធាន​ការតឹង​រឹងជាង ដូចជា​បង្កើន ការ​ហ្វឹក​ហាត់ឲ្យកងទ័ព​ការពារ​ព្រំដែន និង​បង្កើនកិច្ចសហប្រតិ​បត្តិការ​រវាង Europol ជា​ស្ថាប័ន​សម្រប​សម្រួល​ប្រឆាំង​ភេរវកម្ម​របស់សហភាព​អឺរ៉ុបនិង​បណ្តាអាជ្ញា​ធរ​នៅខាង​លិច Balkansផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ