17/01/2015 18:42 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំអាល្លឺម៉ង់អាមេរិកចរចារតាមទូរស័ព្ទស្ដីពីស្ថានភាពអ៊ុយក្រែន


ថ្នាក់ដឹកនាំអាល្លឺម៉ង់អាមេរិកចរចារតាមទូរស័ព្ទស្ដីពីស្ថានភាពអ៊ុយក្រែន (Grahamcluley)

នាថ្ងៃទី១៥ខែមករាឆ្នាំ២០១៥ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និង​ប្រធា​នាធិបតីអា​មេរិក​លោក​ Barack Obama បាន​ចរចារ​តាម​ទូរស័ព្ទ​អំពី​ស្ថាន​​ភាពនៅអ៊ុយក្រែន។ ថ្នាក់​ដឹក​នាំ​ទាំងពីរ​រូប​បាន​ឯក​ភាព​​រាល់​កញ្ចប់​​ជំនួយ​ហិរញ្ញវត្ថុ​ថ្មីសំរាប់​អ៊ុយក្រែន​ដំណើរ​ការ​កែទម្រង់​ខឿន​សេដ្ឋ​កិច្ច​ដែល​កំពុង​ដុន​ដាប​នេះ​។​ ប្រធានាធិបតី Obama បាន​សន្យា​ថា​នឹង​ជួយ​ឧបត្ថម្ភ​កញ្ចប់​ឥណ​ទាន​មាន​តំលៃ​២ពាន់​លាន​ដុល្លារ​អាមេរិក​សំ​រាប់​​អ៊ុយក្រែនក្នុងឆ្នាំ២០១៥។ទន្ទឹម​នឹងនោះ ថ្នាក់​ដឹក​នាំទាំង​ពីរ​រូប​ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​​អំពើរហឹង្សានៅភាគខាងកើតអ៊ុយក្រែនផងដែរ។

នា​​ថ្ងៃដដែល ក្រុម​ជួប​សន្ទនា​ដោះ​ស្រាយ​ស្ថាន​ភាពនៅ​អ៊ុយក្រែន​រួមមាន​តំណាង​របស់​អ៊ុយក្រែន​រុស្ស៊ី​និងអង្គ​ការ​សន្តិ​សុខ​និង​សហប្រតិបត្តិការអឺរ៉ុប (OSCE)​បានដំណើរការកិច្ចប្រជុំបំរុងនៅរដ្ឋធានី Kiev ដើម្បី​ត្រៀម​ឲ្យ​ការ​ចរចារ​ជា​បន្ត​​នៅ​​ទីក្រុង Minsk (បេឡារុស)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

 

 

បណ្តាព័ត៌មានបានផ្សាយ