20/10/2014 09:41 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំអគ្គស្នងការនយោបាយវៀតណាម ទទួលជួបសន្ទនាជាមួយ គណៈប្រតិភូសិល្បៈកងយោធពលខេមរភូមិន្ទ


ថ្នាក់ដឹកនាំអគ្គស្នងការនយោបាយវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសិល្បៈកង
យោធពលខេមរភូមិន្ទ (Image: qdnd.vn)

ក្នុងពិធីទទួលជួបសន្ទនា ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៨ខែតុលាឆ្នាំ២០១៤ នៅ​ទី​ក្រុង​​ហា​ណូយ  អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ឧត្តម​សេនីយ៍ទោ​ Nguyen Trong Nghia បានសា្វគមគណៈប្រតិភូសិល្បៈកងយោធពល​ខេមរភូមិន្ទ​ដែល​កំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម ព្រមទាំង អះអាងថា៖ វត្តមាន​របស់​គណៈ​ប្រតិភូ​សិល្បៈកម្ពុជា នៅវៀតណាមលើកនេះ មិនត្រឹមតែឧទ្ទេសនាម​អំពីអត្តសញ្ញាណ​វិសេស​វិសាល​​របស់វប្បធម៌កម្ពុជាប៉ុណ្ណោះទេ ថែមទាំង រួមចំណែក​ពង្រឹង​ចំណង​សាមគ្គី​មិត្តភាព​ប្រពៃណី​រវាងកងទ័ព និងប្រជាជន នៃប្រទេសទាំង ២ វៀតណាម-កម្ពុជាទៀតផង។ តាងនាម​ថ្នាក់ដឹកនាំរបស់គណៈប្រតិភូសិល្បៈកងយោធពលខេមរភូមិន្ទ ឧត្តសេនីយ៍ទោម៉ៅ ផល​ឡា​ បានថ្លែងអំណរគុណការទទួលជួបសន្ទនាដ៏មហាឡារឹក របស់អគ្គស្នងការនយោបាយ​កងទ័ព​ប្រជាជនវៀតណាម  ដែលបានទុកសំរាប់គណៈប្រតិភូសិល្បៈកម្ពុជាក្នុងរយៈពេល​ស្នាក់ នៅ វៀតណាម។ ទន្ទឹមនឹងនោះ ឧត្តសេនីយ៍ទោ ម៉ៅផលឡា បានអះអាងថា៖ ក្នុង​រយៈ​ពេល​​ បង្កើតនិងអភិវឌ្ឍន៍របស់ខ្លួនដោយសារមានការជួយឧបត្ថម្ភពីវៀតណាមគណៈប្រតិភូ​សិល្បៈ កងយោធពលខេមរភូមិន្ទទទួលបានជោគជ័យជាច្រើន នៅក្នុងនិងក្រៅប្រេស៕

តាម​VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ