02/09/2017 12:42 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំឡាវអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមលើកទី ៧២


 ថ្នាក់ដឹកនាំឡាវអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមលើកទី ៧២  

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូគណៈ​កម្មាធិការកិច្ចការបរ​ទេសមជ្ឈឹម​ នៃបក្សប្រជាជន បដិវត្ដន៍​ឡាវ ដឹកនាំដោយលោកស្រី ​Sounthone Sayachac ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​មជ្ឈឹម​បក្ស​ប្រជា​ជនបដិ​វត្ដន៍ឡាវ បានអញ្ជើញ​ទៅស្ថាន​ទូត​វៀត​ណាម ប្រចាំនៅ​ទីក្រុង​វៀង​ចន្ទន៍​ដើម្បី​អបអរសាទរ​ទិវា​បុណ្យ​​ឯករាជ្យ​ជាតិ​វៀតណាម​ លើកទី ៧២ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧)។ នៅ​ទីនេះ​ លោកស្រី Sounthone Sayachac បានសម្ដែងសេចក្ដី​សម្បាយ​រីករាយដោយកត់ស​ម្គាល់ថា​បក្សទាំងពីរ រដ្ឋទាំងពីរ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជានិច្ចកាលប្រកៀកស្មា ជួយឧបត្ថម្ភគ្នាទៅវិ​ញទៅមក ក្នុងពេលក​ន្លង​ទៅ។ លោកស្រីបាន​សង្កត់​ធ្ងន់ថា​ ឆ្នាំសាមគ្គីភាព មិត្តភាព ​២០១៧ ជាឱកាស​ល្អដើម្បី​ប្រជាជន​នៃប្រទេស​ទាំងពីររំលឹក​ឡើងវិញ​នូវប្រ​ពៃណីដ៏ល្អប្រសើរ រវាង​ប្រទេសទាំងពីរ។
 
វីឯខ្លួន​វិញ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅឡាវ លោក Nguyen Ba Hu​ng បានស្នើឲ្យ​បក្សប្រជាជន​បដិវត្ដន៍​ឡាវ ​និងស្ថានប័ន​ទាក់ទិននានា បន្តរួម​សហការយ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថានទូត​វៀត​ណាម​ប្រចាំនៅឡាវ ដើម្បី​រៀប​​​ចំប្រកបដោយជោគជ័យនូវសក​ម្មភាពនានាអបអ​រសាទរ​ឆ្នាំសាមគ្គីភាព មិត្តភាព ២០១៧ ហើយ​តាម​នោះ​​ ជួយឲ្យប្រជាននៃប្រ​ទេសទាំង​ពីរ​យល់​ដឹង​បន្ថែម​អំពី​ទំនាក់​ទំនងមិត្ត​ភាព​ជាប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ វៀត​​ណាម​ និងឡា​វ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ