ថ្នាក់ដឹកនាំឡាវវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបតិ្តការរវាងក្រសួងយុត្តិធម៌ទាំងពីររបស់វៀតណាមនិងឡាវ
នាព្រឹកថ្ងៃទី២៥ ធ្នូ នៅទីស្ដីការខុទ្ទកាល័យរដ្ឋាភិបាលឡាវ នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានអញ្ជើញទទួលជួបសន្ទនាជាមួយ គណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងយុត្តិធម៌វៀតណាមដឹកនាំដោយលោក រដ្ឋមន្រ្តី Ha Hung Cuong ដែលកំពុងបំពេញទស្សនកិច្ចការងារនៅឡាវ។នៅទីនេះ លោក Ha Hung Cuong បានឲ្យដឹងថា ក្រសួងយុត្តិធម៌វៀតណាមត្រៀមខ្លួន ជាស្រេចជួយឧបត្ថម្ភការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ពិសេសគឺ ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ក្នុងវិស័យច្បាប់និងយុត្តិធម៌សំរាប់ឡាវ តាមរយៈការកសាង និងអនុវត្តន៍គំរោងការណ៍ជួយឧបត្ថម្ភវិទ្យាស្ថានយុត្តិធម៌ឡាវ ពីប្រភាពទុនឧបត្ថម្ភរបស់វៀតណាម។ រីឯខ្លួនវិញ នាយករដ្ឋមន្រ្តី Thongsing Thammavong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបតិ្តការដ៏ល្អប្រសើរនាពេលកន្លងទៅ រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការពិសេសលើគ្រប់វិស័យវៀតណាម-ឡាវ ឲ្យកាន់តែស៊ីជំរៅជាក់ស្ដែង និងប្រកបដោយប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងព្រឹត្តិការណ៍មួយទៀត ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅឡាវតាមសេចក្ដីអញ្ជើញរបស់ឧត្តម សេនីយ៍ឯក Sengnouane Xayalath លេខាមជ្ឈឹមបក្ស និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិឡាវ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម