15/10/2016 13:22 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំវៀតណាមផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃ

ព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត

ទទួលបានដំណឹងថា ព្រះមហាក្សត្រ​ថៃ ព្រះ​អង្គ ភូមិ​បុល អាប់​ឌុ​ល​យ៉ា​ដេត បាន​យាងចូល​ទិវង្គត់នោះ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោក ស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្ញើសារទូរលេខចូលរួមរំលែកទុក្ខ​ជូនចំពោះ មហាក្សត្រី Sirikit នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha និងប្រធានក្រុមប្រឹក្សា នីតិបញ្ញត្តិជាតិលោក Pornpech Wichitcholchai។ សារទូរលេខបានចែងថា៖     

 “អស់រយៈពេល ៧០ ឆ្នាំឡើងគ្រងរាជ្យដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ ភូមិ​បុល អាប់​ ឌុ​ល​យ៉ា​ដេត ព្រះរាជាណាចក្រថៃមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាហើយប្រជាជនថៃបានរស់នៅក្នុងភាពសុខសាន្តត្រាន សុភមង្គល​។​ ព្រះអង្គសោយ​ទិវង្គតបានបន្សល់ទុក្ខនូវការទុក្ខព្រួយគ្មានទីបញ្ចប់ចំពោះមហាក្សត្រី ប្រជាជនថៃនិយាយដោយ​ឡែកនិង សហគមន៍អាស៊ាននិយាយរួម។ ជាប្រទេសជិតខាងស្និទស្នាលនិងជាដៃគូយុទ្ធសាស្ត្រ របស់ថៃ វៀតណាមជានិច្ចកាលគោរពនូវការរួមចំណែករបស់ព្រះអង្គក្នុងការជម្រុញទំនាក់ទំនង​សហប្ររតិបត្តិ​ការរវាងវៀតណាមជាមួយថៃនាពេលកន្លងទៅ។ វៀតណាមជឿជាក់ថា មហាក្សត្រី វង្សានុវង្សនិងប្រជាជនថៃនឹងឆ្លងផុតពីការឈឺឆាប់នេះ បន្តនាំប្រទេសថៃអភិវឌ្ឍន៍ខ្លាំងទៅមុខដូចបំណងប្រាថ្នារបស់ព្រះអង្គ”។

ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានអញ្ជើញផ្ញើសារទូរលេខចូលរួមរំលែកទុក្ខដល់រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ