30/01/2015 14:49 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំវៀតណាមនិងរុស្ស៊ីផ្លាស់ប្តូរសារអបអរសាទរអនុស្សាវរីយ៍នៃទិវាបង្កើតទំនាក់ទំនងការទូត


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតីរុស្ស៊ីលោក ​Vladimir Putin (រូបថតៈ TTXVN)

ក្នុងឱកាស​រំលឹកខួប​លើកទី៦៥​នៃទិវាបង្កើត​ទំនាក់ទំនង​ការទូតរ​វាង វៀតណា​មជាមួយរុស្ស៊ី (ថ្ងៃទី៣០​​ខែ​មករា​ឆ្នាំ១៩៥០​-៣០​ខែមករា​ឆ្នាំ២០១៥) ប្រធាន​រដ្ឋវៀត ​ណាម​លោក Truong Tan Sang នាយ​​ករ​ដ្ឋមន្ត្រី​លោក​ ​Nguyen Tan Dung និង ​ប្រ​ធាន​រដ្ឋ​សភាលោក​ Nguyen Sinh Hung បាន​ផ្លាស់​ប្តូរ​សារ​អប​អរសាទ​រ​ជា​មួយ​​ ប្រធា​នាធិបតី​រុស្ស៊ី​លោក Vladimir Putin នាយក​រដ្ឋមន្ត្រី​លោក Dmitry ​Medvedev ​ប្រធាន​ក្រុមប្រឹក្សា​សហ​ព័ន្ធ​សភា​រុស្ស៊ី និង​ប្រធាន Duma ជាតិ​រុស្ស៊ី​ផង​ដែរ។ នៅ​ក្នុង​សារ ថ្នាក់​ដឹកនាំវៀតណាមបានអះអា​ង ទំ​នាក់​​ទំនងមិត្ត​ភាពរវាង វៀត​ណាម​និងរុស្ស៊ី​ជា​ទ្រព​​សម្បត្តិ​មិនអាច​កាត់ថ្លៃ​បាន ដែល​ប្រទេសទាំង​ពីរ កំពុង​ពង្រឹង​​និងពង្រីក​តាមរយៈ​៦៥ឆ្នាំកន្លង​មក។ ប្រជាជន​វៀតណាមជានិច្ច​កាល ចង់​ចាំនិង​ដឹងគុណ​ចំពោះកា​រ​គាំ​ទ្រ​និងជួយ​ឧបត្ថម្ភ​ដ៏ធំ​ធេង​លើ​គ្រប់វិស័យ​របស់ ​រុស្ស៊ីសម្រាប់​វៀតណាម។ ក្នុង​សារជូន​ពរថ្នាក់​ដឹកនាំ​វៀត​ណាម​ ថ្នាក់​ដឹក​នាំ​រុស្ស៊ី​​បាន​សង្កត់ធ្ងន់​ថា ត្រៀម​ខ្លួនជាស្រេច​សហការ​ជាមួយដៃគូ​វៀតណាម ក្នុង​ការលាត​ត្រដាង​​អនុ​វត្ត បណ្តា​គំរោង​ការណ៍ធំ​ៗនៃ​ប្រទេស​ទាំងពីរ ក្នុង​នោះមាន​វិស័យ​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម ​វិនិ​យោគ និង​​ឧស្សាហកម្ម​ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ