19/07/2015 10:44 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ


ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thamavong

នាថ្ងៃទី​១៨ខែ​កក្កដាឆ្នាំ​២០១៥​ នៅទីក្រុង​ហាណូយ ប្រធានរដ្ឋវៀតណាម លោក​ Truong Tan Sang បាន​ទទួល​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រីឡាវ លោក Thoong​ sing Thamavong ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​នៅវៀត​ណាម។ ប្រធានរដ្ឋ​ Truong Tan Sang បានសង្កត់ធ្ងន់ថា​៖ វៀត​ណាមនិង​ឡាវជា​២ប្រទេស មាន​ទំនាក់​ទំនង​មិត្ត​ភាព សាមគ្គីភាព​ ពិសេស បក្ស រដ្ឋនិងបណ្ដាតំបន់ អង្គភាពអាជីវកម្មវៀត​ណាម ត្រៀម​ខ្លួន​ជាស្រេច ជួយ​ឧបត្ថម្ភ និងសហប្រតិបត្តិការជាមួយឡាវ ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម បណ្ដុះ​បណ្ដាល​ប្រភព​ធន​ធាន​មនុស្ស។

​មុន​នោះ ក្នុង​ជំនួបសន្ទនា នារ​សៀលថ្ងៃទី១៧ខែ​កក្កដា នៅទី​ក្រុងហាណូយ​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង នាយករដ្ឋមន្ត្រីឡាវ លោក​ Thoongsing Thamavong បានអះអាងថា៖ នាពេលខាងមុខ​នេះ ភាគី​ទាំងពីរ​នឹងប្រ​មូលផ្តុំ អនុវត្ត​ដោយប្រសិទ្ធ​ភាពរាល់​កិច្ចព្រម​ព្រៀង ស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការទ្វេភាគី​វៀត​ណាម​និង​ឡាវ ជំរុញខ្លាំងការផ្លាស់ប្តូរពាណិជ្ជកម្ម ក្នុងរយៈពេល៦ខែចុង​ឆ្នាំ​២០១៥ ខំប្រឹងប្រែងទទួល​បាន២ពាន់លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៥។ ភាកីទាំងពីរ​ក៏បានជំរុញ​ខ្លាំងថែម​ទៀត កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​សន្តិ​សុខ​ការពារជាតិ ព្រំដែន អប់រំ និងអភិវឌ្ឍន៍​ប្រភពធនធានមនុស្ស…លៗ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ