09/02/2017 09:38 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំវៀតណាមទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយ
នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith

នារសៀលថ្ងៃទី៨្ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ​ទទួលជួបជាមួយ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith ដែលមកសម្តែងការគួរសមក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈ កម្មាធិការអន្តររដ្ឋាភិបាលលើកទី៣៩។ ក្នុងជំនួបនេះ លោក Tran Dai Quang បាន សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគាំទ្រទាំងស្រុងកិច្ចការផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេសឡាវភាតរៈ។ ធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំអន្តររដ្ឋាភិបាលលើកទី ៣៩ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង​ពីរធ្វើជាសហអធិបតីនោះ លោក Tran Dai Quang បានអះអាងនូវខ្លឹមសារនិងទិសដៅដែលភាគីទាំងពីរទើប​ទទួលបានគឺមានអត្ថន័យសំខាន់ពិសេសសម្រាប់ជម្រុញក្រសួងស្ថាប័ននានារបស់ប្រទេសទាំងពីរអនុវត្ត​រាល់កិច្ចព្រមព្រៀងជាន់ខ្ពស់។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith បានមានបំណងថា ប្រធានរដ្ឋលោក Tran Dai Quang​ នឹងបន្តគាំទ្រដើម្បីភាគីទាំងពីររៀបចំប្រកបដោយជោគជ័យព្រឹត្តិការណ៍នេះ។ លោកក៏បានសម្តែងនូវការ​សោមនាស្សរីករាយអំពីកិច្ច ហប្រតិបបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ​តាមនោះ រួម ចំណែកសំខាន់ទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសរបស់ប្រទេសនីមួយៗ។

 


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយ
នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith

ក្នុងថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith ផងដែរ។៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ