03/09/2016 13:10 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំលើពិភពលោកផ្ញើរសារទូរលេខអំណរសាទរទិវាបុណ្យជាតិវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាបុណ្យជាតិវៀតណាមថ្ងៃទី២ ខែកញ្ញា  ថ្នាក់ដឹកនាំប្រទេសចិន ឡាវ កម្ពុជា​និងរុស្ស៊ីបានផ្ញើរសារទូរលេខជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម។​ ក្នុងសារទូរលេខអំណរសាទរជូនពរថ្នាក់ដឹកនាំនៃប្រទេសទាំងអស់នេះបានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិ ដែល​វៀត​ណាម​ទទួលបាននាពេលកន្លងទៅនិងសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត​វៀត​ណាម​​ ប្រជាជនវៀតណាមនឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានមហាសន្និបាតបក្សលើក​ទី​១២​ដាក់ចេញ។​ ថ្នាក់ដឹកនាំគ្រប់រូបក៏បានអះអាងថា គោរពទំនាក់ ទំនងជាមួយវៀតណាម ត្រៀមខ្លួនជាស្រេច​រួមជាមួយវៀតណាមពង្រឹងទំនាក់ទំនង មិត្តភាពឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងអភិវឌ្ឍន៍ដោយឥតឈប់​ឈរ​៕​

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ