08/05/2015 11:36 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំរុស្ស៊ីផ្ញើរលិខិតអំណរសាទរថ្នាក់ដឹកនាំវៀតណាមក្នុងឱកាសរំលឹកខួបទិវាឯកភាពប្រទេសជាតិ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាង ត្បូង ឯកភាពប្រទេសជាតិវៀតណាម (ថ្ងៃទី៣០ មេសា) ប្រធានាធិបតីរុស្ស៊ីលោក V. Putin បានផ្ញើរលិខិតអំណរសាទរដល់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ ក្នុងលិខិត លោក V. Putin បានលើកច្បាស់ថា៖ “ប្រជាជនរុស្ស៊ីជានិច្ចកាលចងចាំងនិង ស្ងើចសរសើរយុទ្ធជ័យរបស់ប្រជាជនវៀតណាម បណ្ដាកុលបុត្រកុលធីតាដែល​បានពលីជីវិត​ដើម្បី​តស៊ូ​ដណ្ដើម​សេរីភាពនិងឯករាជ្យ។យើងខ្ញុំមានមោទនភាពដោយសារក្នុងខែឆ្នាំលំបាកទាំងនេះប្រទេសយើងខ្ញុំ​បាន​​ជានិច្ចកាលជួយឧបត្ថម្ភនិងគាំទ្រមិត្តវៀតណាមយ៉ាងពេញទំហឹង។

ខ្ញុំជឿជាក់ថាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីជាមួយសាធារណៈរដ្ឋសង្គមនិយម
វៀតណាម នឹងកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកពង្រឹងសន្តិភាពនិងសន្តិសុខ​នៅ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វ្រិក”។ 

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងឆ្វេង)និងសមភាគីរុស្ស៊ីលោក Dmitry Medvedev
នាថ្ងៃដដែល នាយករដ្ឋមន្រ្តីរុស្ស៊ីលោក D.Medvedev ក៏បានផ្ញើរលិខិតអំណរ សាទរដល់​សមភាគី​វៀត​ណាម​លោក​ Nguyen Tan Dung ផងដែរ។ក្នុងលិខិត លោកសង្កត់ធ្ងន់ថា៖ 

“ព្រឹត្តិការណ៍គួរឲ្យចង់ចាំនេះគឺជានិមិត្តរូបនៃភាពអង់អាចក្លាហាននិងភាពមោះមុតរបស់​ប្រជាជន​វៀតណាម​​ក្នុង​​ការតស៊ូដើម្បីឯករាជ្យ។ប្រការដ៏សំខាន់ពិសេសគឺជាក្នុងរាល់ខែឆ្នាំសង្គ្រាម​ក៏ដូចជាក្នុងបុព្វហេតុ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ វៀតណាមនិងរុស្ស៊ីបាន បង្កើតទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការ បង្កើត​មូល​ដ្ឋាន​ដ៏​រឹង​មាំសំរាប់ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យនាបច្បុប្បន្នរវាងប្រទេសយើងទាំង២។ 

ខ្ញុំជឿជាក់ថាការអនុវត្តបណ្ដាគំរោងការណ៍ធំៗក្នុងវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ថាមពល មនុស្ស​ធម៌​និង​វិស័យ​ផ្សេងៗទៀតដែលខ្ញុំនិងលោកបានពិភាគ្សានៅក្នុង ជំនួប​សន្ទនា​ថ្មីៗ​នេះនៅ​ក្រុង​ហាណូយ​នឹង​រួម​ចំ​ណែក​​ពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី។ ក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែង​អំណរ​គណ​ជា​ថ្មី​ម្ដង​ទៀតភាពរាក់ទាក់ ចំពោះភ្ញៀវដែលលោកនិងបណ្ដាមិត្តវៀតណាមដែលបានលៃទុកសំរាប់ខ្ញុំ”៕

 
 តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ