29/11/2015 09:28 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារី

នៅជំនួបសន្ទនា​ជាមួយអនុប្រធានាធិបតីប៊ុលហ្គារីលោកស្រី​ Margarita Popova ដែលកំពុង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅវៀត​ណាម នា​រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung​ បាន​អះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណី ជាមួយប៊ុល​ហ្គារី ព្រម​ទាំង​ជានិច្ច​កាល​ចង​ចាំការគាំទ្រ និងការជួយឧបត្ថម្ភដ៏ធំធេងរបស់ប្រជាជន​ និងរដ្ឋាភិបាល​ប៊ុលហ្គារី​ចំពោះ​បុព្វហេតុ​កសាង​និងការ​ពារមាតុប្រទេស​វៀតណាម។ ប៊ុលហ្គារី​បាន​បណ្ដុះ​បណ្ដាល​និស្សិត​វៀត​ណាម​ជា​ច្រើន ហើយ​កម្លាំង​​នេះ​កំពុង​​រួម​វិភាគ​ទាន​យ៉ាង​សកម្ម ក្នុងការអភិវឌ្ឍន៍រួម​របស់វៀតណាម ក៏ដូចជាពូនជ្រុំឲ្យទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ។


នាយករដ្ឋមន្រ្តីលោក Nguyen Tan Dungទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារីលោកស្រី Margarita Popova (រូបថត៖VGP)

ជាមួយ​គ្នានោះ ថ្លែងមតិនៅជំនួបសន្ទនាជាមួយលោកស្រី Margarita Popova នាយក​រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានវាយតំលៃខ្ពស់​ ចំពោះ លទ្ធផលនៃ​ជំនួបចរចារ​រវាង​លោក​ស្រី​អនុប្រធានា​ធិបតី​ជាមួយ​អនុប្រធាន​រដ្ឋវៀតណាម លោក​ស្រី Nguyen Thi Doan ព្រមទាំងស្នើរឲ្យភាគីទាំងពីរ​សហការយ៉ាង ស្អិតរមួត អនុវត្តន៍​ប្រកបដោយប្រសិទ្ធិភាពនូវខ្លឹមសារ សហប្រតិបតិ្តការទ្វេភាគី ដើម្បីបង្កើនទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​កំពស់​ថ្មី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ